បើជួបបុរសដែលមានចរិតអាក្រក់នេះ កុំទទួលយកទំនាក់ទំនងយូរអង្វែងឡើយ ក្រែងអ្នកជួបបញ្ហា!
ចូលចិត្តគ្រប់គ្រង
ក្នុងអំឡុងពេលនៃសេចក្តីស្រឡាញ់ ស្ត្រីនឹងងាយយល់ច្រឡំនូវចរិតអាក្រក់នេះ ដោយសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់។ បុរសចូលចិត្តគ្រប់គ្រងអ្វីៗនៅជុំវិញអ្នក ពេលណាក៏ត្រូវសួរអ្នកថាទៅណា ធ្វើអ្វីជាមួយអ្នកណា។ ម្យ៉ាងទៀត គាត់តែងតែមានបំណងចង់បានអ្នកទាំងស្រុង។ ប្រសិនបើអ្នករៀបការជាមួយបុរសនេះ អ្នកនឹងបាត់បង់សេរីភាព ហើយមានអារម្មណ៍ថាជាប់គាំង និងរារាំង។
បុរសឃោរឃៅ
ថ្វីត្បិតតែខ្ញុំដឹងថា ស្នេហាវាពិបាកក្នុងការជៀសវាងជម្លោះ និងភាពតានតឹង ប៉ុន្តែការប្រើកណ្តាប់ដៃជាមួយស្ត្រីគឺមិនអាចអត់ឱនឱ្យបានទេ។ ពេលមនុស្សប្រុសមានទម្លាប់ប្រើកម្លាំងសាហាវ ប្រាកដជាមិនមានថ្ងៃផ្លាស់ប្តូរចរិតនេះឡើយ បើបន្តស្រលាញ់មនុស្សប្រុសទាំងនេះ យើងជាស្ត្រីនឹងរងគ្រោះ។
មិនដឹងពីរបៀបគោរពស្ត្រី
នៅក្នុងទំនាក់ទំនងណាមួយ ការគោរពគឺចាំបាច់ ហើយតែងតែមកមុនគេ។ ប្រសិនបើបុរសរបស់អ្នកឧស្សាហ៍និយាយពាក្យគំរោះគំរើយ បង្អាប់រាងកាយ ឬចំណេះដឹងរបស់អ្នក ចូរពិចារណាទំនាក់ទំនងនេះឡើងវិញ។
បុរសដែលស្រើបស្រាល
ភាពមិនស្មោះត្រង់គឺជារឿងហាមឃាត់បំផុតនៅក្នុងទំនាក់ទំនងណាមួយ ហើយនេះគឺជារឿងពិបាកបំផុតក្នុងការអភ័យទោសចំពោះស្នេហា។ វាជាការលំបាកសម្រាប់បុរសក្នុងការចៀសវាងចំណង់។ ចូរឱ្យបុរសដែលមានឈាមនេះ នៅតែម្នាក់ឯងចុះ។
ដូច្នេះស្ត្រីត្រូវចាំថា បើអ្នកនៅតែស្រឡាញ់ និងចង់នៅជាមួយគ្នាយូរអង្វែង ត្រូវនិយាយឱ្យច្បាស់ជាមួយបុរសនោះ ។ ប្រសិនបើគាត់ពិតជាអាចផ្លាស់ប្តូរ និងចង់កែប្រែកំហុសរបស់គាត់ សូមមករៀបចំផែនការសម្រាប់អ្នកទាំងពីរ។
កំណាញ់
មិនថាបុរសសង្ហា និងគួរសមប៉ុណ្ណានោះទេ ប្រសិនបើគាត់ត្រូវការដឹងព័ត៌មានលម្អិតហួសហេតុ វានឹងធ្វើឱ្យមនុស្សនៅក្បែរគាត់ខកចិត្តជាមិនខាន។ ដូចនេះ នារីៗមិនគួរស្រលាញ់ និងរៀបការជាមួយមនុស្សដែលមានចរិតរឹងរូស ក្រអឺតក្រទមឡើយ ក្រែងលោត្រូវរស់នៅវេទនាថ្ងៃក្រោយ បើចង់ចំណាយមួយកាក់មួយសេនក៏ត្រូវមើលទឹកមុខប្តី។
កុហក
បុរសដែលកុហកនឹងធ្លាប់មាត់ ហើយក្លាយជាចរិត។ គ្មានអ្នកណាចូលចិត្តឱ្យគេបោកប្រាស់ ឫកុហកទេ ជាពិសេសរឿងស្នេហា។
បុរសដែលកុហកញឹកញាប់ ពីរឿងតូចតាចដល់រឿងធំ គឺជាអ្នកដែលមិនគួរទុកចិត្ត។ មនុស្សស្រីដែលមិនចង់រងទុក្ខពិតជាគួរនៅឲ្យឆ្ងាយពីបុរសប្រភេទនេះ៕