ដោយស្ថិតក្នុងលំដាប់មួយ ក្នុងចំណោមប្រភេទឱសថបុរាណ ដ៏ល្អបំផុត ប្រទាលកន្ទុយក្រពើ គឺពិតជា ផ្តល់គុណសម្បតិ្តដល់ច្រើន សម្រាប់មនុស្សជាតិ។ វាបានផ្តល់អោយយើងរាល់គ្នានូវ អត្ថប្រយោជន៍ ជាច្រើនរាប់មិនអស់ ដែលនឹងនាំអោយយើងទទួលបាននូវសុខមាលភាពល្អបានជាទូទៅ ។
១. ជាឃ្លាំងស្តុកទុកនូវ វីតាមីន B12
ការសិក្សាស្រាវជ្រាវបានបង្ហាញថា ប្រទាលកន្ទុយក្រពើ គឺជាប្រភពធម្មជាតិតែមួយគត់នៃ វីតាមីន B12 ដែលជួយសម្រូលដល់ដំណើរការ នៃចរន្តឈាមរត់ និង កត្តាមេតាបូលីស។ ដូច្នេះប្រសិនបើអ្នក រងគ្រោះពីភាពអស់កម្លាំងល្ហិតល្ហៃ, មានជំងឺធ្លាក់ទឹកចិត្ត ឬ ការចងចាំចុះខ្សោយ នោះប្រទាលកន្ទុយក្រពើ គឺជា ឱសថដ៏មានសុវត្ថិភាពបំផុត ក្នុងការជួសជុលនូវ ការបំផ្លាញដែលបណ្តាលមកពី កង្វះសារជាតិវីតាមីន B12 ។
២. វាសម្បូរទៅដោយវីតាមីន និង សារជាតិរ៉ែ
ក្រៅពីវីតាមីន B12 ប្រទាលកន្ទុយក្រពើ ក៏សម្បូរផងដែរនូវ ប្រភពនៃជាតិ ស័ង្កសី, កាល់ស្យូម, ម៉ាញ៉េស្យូម,ប្រូតេអ៊ីន, អាស៊ីតខ្លាញ់សំខាន់ៗ និងរួមផងដែរនូវ វីតាមីន A, C និង E ។ ពពួកវីតាមីន និង សារជាតិរ៉ែសំខាន់ៗទាំងនេះ គឺជួយក្នុងការប្រមូលផ្តុំឡើងវិញនូវ ចរន្តឈាមរត់ជាធម្មតា, ធ្វើអោយជាលិកា ដែលចាស់វ័យ មានភាពវ័យក្មេងមកវិញ និង ជម្រុញផងដែរនូវ ប្រព័ន្ធភាពសាំ។
៣. ជួយក្នុងការបន្សាបជាតិពុល
ការផឹកទឹកប្រទាលកន្ទុយក្រពើ អោយបានទៀងទាត់ជាប្រចាំ គឺជួយសម្អាតដល់ រាងកាយ និង បញ្ចេញនូវសារជាតិពុលចេញពីក្នុងខ្លួន ។ វាជួយ ក្នុងការសម្អាតនូវ ក្រពះ,តម្រងនោម,ថ្លើម ,ប្លោកនោម និង អណ្តើក។ ជាលទ្ធផល អ្នកនឹងទទួលបាននូវភាពធូរស្រាលពី ភាពមិនប្រក្រតីនៃជំងឺក្រពះណាមួយ ដូចជា ដំបៅក្រពះ និង បញ្ហានៃការមិនរំលាយអាហារជាដើម។ ទឹកប្រទាលកន្ទុយក្រពើ ក៏អាចជួយ ព្យាបាល និង សម្រាលនូវការឈឺចាប់ ដែលបណ្តាលមកពី តម្រងនោម និង ការចម្លងរោគនៅក្នុង ប្លោកនោមបានផងដែរ ។
៤. ជួយព្យាបាលជំងឺ
ប្រទាលកន្ទុយក្រពើ ត្រូវបានគេរកឃើញថា វាអាចជួយព្យាបាល ឬ យ៉ាងហោចណា ជួយធ្វើអោយ ឆាប់ជាសះស្បើយពីជំងឺធ្ងន់ៗ មានដូចជា៖ការរលាក , រលាកទ្វារមាស,ជំងឺរលាកសន្លាក់, ដំបៅក្រពះ ,បញ្ហាទល់លាមក និង ជំងឺគេងមិនលក់ជាដើម ។
៥. ធ្វើអោយរាងកាយមានភាពក្មេងវ័យ
ប្រទាលកន្ទុយក្រពើ ធ្វើអោយអ្នកមានភាពក្មេងវ័យ និង ស្រស់ស្រាយបានពេញមួយថ្ងៃ ។ ដូច្នេះ អ្នកត្រូវជ្រើសរើសនូវ ការទទួលទាននូវ ប្រភេទអាហារដែលផ្សំពីប្រទាលកន្ទុយក្រពើ ដើម្បីជួយធ្វើអោយ អ្នកមានអារម្មណ៍នៅក្មេងវ័យ និង មានរូបរាងកាយ មាំមួន និង សកម្ម។
៦. មានសមាសធាតុប្រឆាំងនឹងភាពចាស់ជរា
ប្រទាលកន្ទុយក្រពើ មានផ្ទុកនូវសមាសធាតុប្រឆាំងនឹងភាព ចាស់ជរា ដែលជួយទំនុកបម្រុងដល់ ដំណើរការនៃ ការបង្កើតនូវភាពក្មេងវ័យបានឡើងវិញ។នៅពេលដែលវា ត្រូវបានប្រើក្នុងទម្រង់ជា ក្រែម ឬ ឡេការពារស្បែក ប្រទាលកន្ទុយក្រពើ នឹងបង្ហាញសម្តត្ថភាពរបស់វា ក្នុងការបឺតស្រូបចូលទៅក្នុង ស្បែក និង ចិញ្ចឹមបំប៉នពួកវាបានយ៉ាងល្អ។ វាអាចជួយធ្វើអោយកោសិកា ក្មេងវ័យបានតាមលក្ខណៈធម្មជាតិ ដែលអាចជួយបង្កើនសម្រស់បានឡើងវិញ ដល់អ្នក។
៧.បំបាត់ការឈឺចាប់
ជាតិជ័រប្រទាលកន្ទុយក្រពើ នៅពេលដែលត្រូវបានប្រើ នៅផ្នែកខាងក្រៅ គឺអាច សម្រាលនូវការឈឺ ចាប់ដែលកើតមាន ពីការរលាក និង ការរងរបួសនៅលើស្បែក។ ជាតិជ័រត្រជាក់របស់វា គឺមាន ឥទ្ធិពល ក្នុងការសម្រាល បង្អន់នូវការឈឺចាប់ ខណៈពេលដែល សមាសធាតុគីមីរបស់វា នឹងជួយផងដែរ ក្នុងការ ធ្វើអោយមុខរបួសឆាប់ជាសះស្បើយ បានលឿន ។
៨. ជួយក្នុងការព្យាបាលបញ្ហាមុន
ជាទូទៅវាត្រូវបានគេជឿថា ប្រទាលកន្ទុយក្រពើអាចជួយព្យាបាលបញ្ហាមុន ប៉ុន្តែជាការពិត វាមិនបាន ជួយព្យាបាលបញ្ហានេះ បានទាំងស្រុងនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ វាអាចជួយសម្រាល នូវ ភាពរោលក្រហម និង ហើមប៉ោងដែលបណ្តាលមកពីគ្រាប់មុន។ វាក៏អាចកាត់បន្ថយផងដែរនូវ ភាពរំខាន និង ការម៉ាស់ ដែលបណ្តាលមកពីការឡើងខ្ទុះប៉ោងនៅលើមុខអ្នកនេះ ។ វាជួយ ក្នុងការធ្វើអោយ សុខភាពស្បែកជាទូទៅ របស់អ្នកមានភាពល្អប្រសើរ ហើយជាលទ្ធផលវានឹងធ្វើអោយសភាពស្បែក របស់អ្នកម៉ត់រលោង បានក្នុងរយៈពេលយូរ ។ ហើយវាក៏នឹងធ្វើអោយស្បែកអ្នក មានភាពភ្លឺថ្លារលោង តាមបែបធម្មជាតិផងដែរ ។
៩. ជួយព្យាបាលស្បែកក្បាល និង សសៃសក់
ប្រទាលកន្ទុយក្រពើ គឺល្អបំផុតសម្រាប់សុខភាពស្បែកក្បាល និង សសៃសក់។ វាមានតួនាទី ជាថ្នាំ បន្ទន់សក់បែបធម្មជាតិ និង ផ្តល់នូវភាពភ្លឺរលោងដល់វា។ បន្ថែមពីនេះទៅទៀត វាមិនបណ្តាល អោយមានផលប៉ះពាល់ ដល់សក់របស់អ្នកទេ ដោយសារតែវា ជាផលិតផលពីធម្មជាតិ ដែលខុសពី សាប៊ូ ដោយសារតែវាផ្សំពី សារជាតិគីមី ។
១០. លុបបំបាត់ស្នាមរង្វង់ជាំខ្មៅក្រោមភ្នែក
ការដាក់នូវសម្បកប្រទាលកន្ទុយក្រពើ នៅក្រោមភ្នែក មុនពេលអ្នកចូលគេង គឺអាចជួយកំចាត់នូវ ស្នាមជាំខ្មៅ ដែលមាននៅជុំវិញរង្វង់ភ្នែក ។ វាមានឥទ្ធិពលត្រជាក់ នៅលើត្របកភ្នែក ហើយជាលទ្ធផល វានឹង កាត់បន្ថយបាននូវ ផលរំខាន ដែលកើតមានដោយសារតែស្ត្រេស ឬ ការប្រើកែវភ្នែកច្រើនជ្រុល ។ លើសពីនេះទៀត វានឹងធ្វើអោយអ្នកគេងបានលក់ស្រួល ។
១១. វាគ្មានផលរំខានអ្វីនោះទេ
អ្វីដែលជាចំណុចល្អបំផុតរបស់ ប្រទាលកន្ទុយក្រពើនោះគឺ វាគ្មានផ្តល់ផលរំខានអ្វីដល់យើងនោះទេ។ វាមិនមានជាតិពុល និង អាចផ្តល់ផលប្រយោជន៍ ជាច្រើន នៅក្នុងការសម្រាលដល់ស្ថានភាពជំងឺផ្សេងៗ ៕