ការរលាកផ្លោកនោមគឺជាជំងឺមួយតែងកើតលើមនុស្សស្រីច្រើនជាងមនុស្សប្រុស ហើយក៏ឃើញមានលើកូនក្មេងដែរ។ ជំងឺនេះបណ្តាលមកពីការបង្ករោគដោយបាក់តេរីក្នុងផ្លោកនោម ដែលមានរោគសញ្ញាដូចជា នោមញឹក និងនោមក្រហាយ។
ចំពោះការរលាកផ្លោកនោមបង្កឡើងដោយមេរោគផ្សិតអាចបណ្តាលអោយហូរទឹករំអិលពណ៌ស ឬលឿង។ មិនខ្វល់ថាមូលហេតុរបស់វាជាអ្វីនោះទេ អោយតែមានជំងឺនេះគឺពិតជាធ្វើអោយអ្នកអង្គុយមិនស្រួលតែម្តង។ ប្រសិនបើកូនកណ្តុរក្រលៀនចាប់ផ្តើមហើម ឬឈឺនៅក្រលៀន នោមឈាម ឬក្តៅខ្លួន វាអាចជាសញ្ញានៃការបង្ករោគក្នុងតម្រងនោម ហើយត្រូវតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ។ ការធ្វើតេស្តទឹកនោមអាចបញ្ជាក់ពី ជំងឺនេះបង្កឡើងដោយមេរោគអ្វី ហើយត្រូវប្រើថ្នាំអង់ទីបីយ៉ូទិចណាដែលងាយសម្លាប់វាបាន។
ការបង្ករោគទាំងនេះទំនងច្រើនតែកើតនៅអាកាសធាតុក្តៅ ហើយសើម។ ប្រសិនបើអ្នកឧស្សាហ៍កើតរោគផ្សិត អ្នកប្រហែលជាមានជំងឺទឹកនោមផ្អែមហើយ។ ចូរធ្វើតេស្តទឹកនោមដើម្បីទាត់ចោលបញ្ហានេះចេញ។
អាហារដែលត្រូវចៀសវាង
· នៅពេលមានសញ្ញាស្រួចស្រាវ ចូរចៀសវាងអាហារមានជាតិស្ករ និងផ្សិត ដូចជា ហ្វ្រូម៉ាត សាច់ជ្រូក នំបុ័ង និងនំខេក
· អាហារដុះផ្សិត និងស្រា
· ជាតិស្ករក្នុងទឹកឃ្មុំសុទ្ធតែជួយទៅចិញ្ចឹមមេរោគផ្សិតដែរ។ ក្នុងរយៈពេលមួយសប្តាហ៍ដំបូង ចូរចៀសវាងអោយបានដូចជា នំខេក នំបីស្គុត ភីហ្សា ឬកូកាកូឡា។
· ចៀសវាងការញ៉ាំបឺហ្គ័រ និងអាហារឆា ឬចៀនព្រោះវាពិបាកក្នុងការរំលាយអាហារ ហើយផ្តល់ជាតិពុលច្រើនទៀត។
· ចូរចៀសវាងផ្លែឈើមានជាតិស្ករខ្ពស់ដូចជា ទំពាំងបាយជូរ និងចេករយៈពេលពីរបីថ្ងៃដំបូង។
អាហារដែលគួរតែទទួលទាន
· ចូរញ៉ាំទឹកដោះគោយៅអួដែលមានជាតិខ្លាញ់តិច ព្រមទាំងមានបាក់តេរី Acidophilus និង Bifidus ដែលល្អចំពោះសុខភាព។
· ទឹកផ្លែឈើក្រេនបឺរីគ្មានជាតិស្ករ ឬផ្លែក្រេនបឺរីស្រស់សម្បូរសារធាតុ Hippuric Acid សម្រាប់ជួយការពារបាក់តេរីតោងនៅជញ្ជាំងផ្លោកនោម។
· ចូរញ៉ាំទឹក ៨កែវជាងរៀងរាល់ថ្ងៃ។
· ដើម្បីអោយរាងកាយទៅជាអាលកាឡាំងវិញបាន ចូរញ៉ាំបន្លែពណ៌បៃតងអោយបានច្រើន។
· ចូរញ៉ាំខ្ទឹមស និងខ្ទឹមបារាំងអោយបានច្រើនព្រោះវាជាភ្នាក់ងារសម្លាប់បាក់តេរី។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
· ផលិតផល Bromelain ដែលចម្រាញចេញពីផ្លែម្នាស់មានមុខងារជាថ្នាំប្រឆាំងនឹងការរលាក។ គួរតែប្រើ ១០០០ ទៅ៣០០០mcu។
· វីតាមីន A គួរតែប្រើ ១០០០០ ទៅ១៥០០០យូនីត ជារៀងរាល់ថ្ងៃរយៈពេល ២សប្តាហ៍ (ចំពោះស្ត្រីមានផ្ទៃពោះ ចូរប្រើតែ ៣០០០យូនីតបានហើយ)។
· វីតាមីន C និង Flavonoids ជួយប្រឆាំងនឹងការបង្ករោគ។ ចូរប្រើដល់ ៤ក្រាមជាមួយបាយរាល់ថ្ងៃរយៈពេល ១សប្តាហ៍ដំបូង ហើយចាំថយមក ១ក្រាមរាល់ថ្ងៃវិញ។
· ចូរប្រើថ្នាំគ្រាប់ Acidophilis/bifidus ២គ្រាប់ជាមួយបាយរាល់ថ្ងៃ យ៉ាងហោចណាស់ក៏ ៦សប្តាហ៍ដែរ។
· កុំភ្លេចបន្ថែមវីតាមីន និងសារធាតុរ៉ែចម្រុះក្នុងរបបអាហាររបស់អ្នកផង។
· ថ្នាំបំប៉ន Cran-Max បង្កើតឡើងពីផ្លែក្រេនបឺរី ១០០% ពុំមានជាតិស្ករ។ ចូរប្រើមួយគ្រាប់ ៥០០មីលីក្រាមជារៀងរាល់ថ្ងៃដើម្បីជួយប្រឆាំងនឹង ការពារការបង្ករោគក្នុងផ្លូវតម្រងនោម។
មតិដ៏មានប្រយោជន៍
· ចូរសម្អាតទ្វាមាសអោយបានបីដងជារៀងរាល់ថ្ងៃប្រសិនបើអាចធ្វើបាន។
· ការញ៉ាំទឹកដោះគោយៅអួជារៀងរាល់ថ្ងៃអាចបន្ថយការរលាកផ្លោកនោម ឬជំងឺផ្សិតបាន។
· ចូរផឹកទឹកប្រទៀលកន្ទុយក្រពើដែលមានជាតិផ្លែក្រេនបឺរី និងឈឺរី។
· ចូរនោមភ្លាមៗក្រោយពីរួមភេទរួចអោយបានយ៉ាងហោចណាស់ មួយសប្តាហ៍។
· ចូរចៀសវាងការប្រើសាប៊ូមានក្លិនក្រអូប និងទឹកអនាម័យនៅទ្វាមាសគ្រប់ពេល។
· ចូរស្លៀកខោទ្រនាប់ធ្វើពីអំបោះ និងកុំស្លៀកខោខូវប៊យតឹងពេក ជាពិសេសនៅរដូវក្តៅ។
· នៅពេលនៅផ្ទះចូរស្លៀកសំពត់ដោយមិនបាច់ស្លៀកខោទ្រនាប់អោយបានច្រើនដងតាមតែអាចធ្វើទៅបានដើម្បីរក្សាអោយទ្វាមាសត្រជាក់។
· ប្រសិនបើអ្នកត្រូវអង្គុយរាល់ថ្ងៃ ចូរចំនាយពេលងើបឈរ និងដើរអោយញឹកញាប់បន្តិច។
· សម្រាកអោយបានច្រើន។
· ប្រើសាប៊ូដែលមានតុល្យភាព pH
· លាងសម្អាតទ្វាមាសជារៀងរាល់ថ្ងៃ៕