វីរុស Norovirus គឺជាមេរោគដែលមានអត្រានៃការឆ្លងខ្ពស់មួយ ដែលច្រើនតែបង្កជាការក្អួត និងរាករូស។ វាងាយនឹងសង្ងំនៅលើផ្ទៃដែលធម្មតាៗណាស់។ ជារៀងរាល់ឆ្នាំក្នុងសហរដ្ឋអាមេរិក វីរុសប្រភេទនេះបានបង្កជាជំងឺដល់មនុស្ស ២១លាននាក់ ដោយមាន ៧០០០០នាក់សម្រាកក្នុងមន្ទីរពេទ្យ និង ៨០០បានស្លាប់។ យ៉ាងណាមិញ ដើម្បីបង្ការវីរុសនេះកុំឲ្យបង្កជាជំងឺទៀត យកល្អគួរតែធ្វើដូចវិធីខាងក្រោម៖
- ចូរលាងសម្អាតដៃជាញឹកញាប់ជាមួយសាប៊ូ និងទឹក
- ចូររៀបចំអាហារញ៉ាំឲ្យមានសុវត្ថិភាព
- ចូរសម្អាតមេរោគនៅលើកន្លែងប៉ះពាល់ទាំងអស់ដែលអាចមានមេរោគតាំងនៅក្រោយពីនរណាម្នាក់ដែលមានជំងឺនៅក្បែរួច
- ចូរបោកសម្លៀកបំពាក់ជាមួយនឹងទឹកក្តៅ ជាពិសេសសម្លៀកបំពាក់ដែលប្រឡាក់ដោយទឹក ឬកាកសំណល់មានមេរោគតែម្តង៕