ទ្វារមាសរបស់ស្រ្តីមានពណ៌ផ្សេងៗគ្នាទៅតាមបុគ្គល។ វាស៊ីសងទៅតាមចំណង់ចំណូលចិត្ត របស់មនុស្សម្នាក់ៗ។ តែភាគច្រើនគេចង់បានទ្វារមាសពណ៌ផ្កាឈូកស្អាត។ តើកត្តាអ្វីខ្លះទៅបានជាទ្វារមាសរបស់អ្នកមិនមានពណ៌ផ្កាឈូក ហើយបែរជាមានពណ៌ខ្មៅងងឹតទៅវិញ?
១. ការកកិត
ការកកិតធ្វើឱ្យស្បែកនៅជុំវិញកន្លែងនោះ ធ្វើឱ្យទ្វារមាសមានពណ៌ក្រម៉ៅ។ ការស្លៀកសម្លៀកបំពាក់តឹង និងខោទ្រនាប់ ដែលមិនអនុញ្ញាតឱ្យកន្លែងនោះមានខ្យល់ចេញចូលបានល្អ អាចធ្វើឱ្យស្បែកម្តុំនោះមានពណ៌ងងឹត។ ទាំងការរួមភេទតាមទ្វារមាស និងរន្ធគូថបង្កឱ្យមានការកកិត ហើយនេះនាំឱ្យមានការប្រែពណ៌។
២. ការឆ្លងមេរោគទ្វារមាស
ទ្វារមាសរបស់ស្ត្រីមានភាពងាយនឹងប្រតិកម្ម និងងាយឆ្លងមេរោគ ការឆ្លងជាប្រចាំអាចបណ្តាលឱ្យតំបន់នោះប្រែពណ៌ទៅជាងងឹត។ ដូច្នោះអ្នកអាចដោះស្រាយបញ្ហាមេរោគទ្វារមាសសិន ចាំគិតដល់ការធ្វើឱ្យទ្វារមាសមានពណ៌ស្រាលជាងមុន។
៣. ការប្រែប្រួលអរម៉ូន
ការផ្លាស់ប្តូរអរម៉ូនអំឡុងពេលមានផ្ទៃពោះ ភាពពេញវ័យ និងវ័យចំណាស់អាចនាំឱ្យទ្វារមាសមានពណ៌ខ្មៅងងឹត។ ស្បែកមានកោសិកាពណ៌ហៅថា សារធាតុមេឡានីន ដែលនឹងផលិតជាតិពណ៌ច្រើន នៅពេលដែលមានការភ្ញោចពីអរម៉ូន។
៤. អាយុ
ទ្វារមាសរបស់អ្នក និងផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នក ប្រែពណ៌ទៅជាខ្មៅងងឹតទៅតាមអាយុ។ ទ្វារមាសរបស់អ្នកបានឆ្លងកាត់ការប៉ះទង្គិចម្តងហើយម្តងទៀតជាច្រើនឆ្នាំកន្លងមក ដូចជាការសម្រាលកូន និងរឿងជាច្រើនដែលនឹងប៉ះពាល់ដល់វា៕