ផ្លែក្រូចគឺជាប្រភេទផ្លែឈើមានរសជាតិជូរម្យ៉ាង, ថោក និងត្រូវបានគេយកទៅប្រើប្រាស់ជាថ្នាំព្យាបាលទៀតផង។ វាអាចប្រើសម្រាប់ធ្វើជាអាហារជាច្រើនប្រភេទដូចជា នំខេកក្រូចឆ្មា, មាន់ក្រូចឆ្មា និងភេសជ្ជៈរសជាតិក្រូចឆ្មារ។

វាក៏ត្រូវបានគេយកទៅតុបតែងអាហារផងដែរ។ ចំពោះទឹកក្រូចឆ្មារវិញផ្ទុកទៅដោយជាតិ Citric Acid ៥ភាគរយដើម្បីផ្តល់អោយមានរស់ជាតិជូរ។ ក្រូចឆ្មារសម្បូរជាងគេគឺវីតាមីន C។ វាក៏ផ្ទុកទៅដោយវីតាមីនជាច្រើនដែរដូចជា វីតាមីន B, Riboflavin និងជាតិរ៉ែ កាល់ស្យូម, ផូស្វ័រ, ម៉ាញ៉េស្យូម ព្រមទាំងប្រូតេអ៊ីន និងកាបូអ៊ីដ្រាតដែរ។ ទឹកក្រូចឆ្មារគឺជាភេសជ្ជៈផ្តល់នូវសុខភាព ជាពិសេសនៅពេលព្រឹក។ ការទទួលទឹកក្រូចឆ្មាររាល់ថ្ងៃផ្តល់ជាអត្ថប្រយោជន៍ដល់សុខភាពមួយចំនួនដូចជា៖
ល្អចំពោះក្រពះ
ក្រូចឆ្មារអាចជួយបំបាត់បញ្ហាក្នុងផ្លូវរំលាយអាហារជាច្រើននៅពេលប្រើវាជាមួយទឹកក្តៅ។ បញ្ហាទាំងនោះអាចជា ការចង្អោរ, ក្រហាយដើមទ្រូង និងមានប៉ារ៉ាសិត។ ដោយសារតែបរិមាណរំលាយអាហាររបស់ទឹកក្រូចឆ្មារ ទើបធ្វើអោយរោគសញ្ញានៃការក្រហាយដើមទ្រូង, ហើមពោះ និងភើត្រូវបានធូរស្បើយ។ តាមរយៈការញ៉ាំទឹកក្រូចឆ្មារជាទៀងទាត់ វាធ្វើអោយពោះវៀនបន្ថែមនូវការបញ្ចេញកាកសំណល់បានយ៉ាងមានប្រសិទ្ធិភាព។ ក្រូចឆ្មារដើរតួនាទីជាអ្នកច្រោះឈាម ព្រមទាំងជួយសម្លាប់មេរោគដែឬ។ ការទទួលទានទឹកក្រូចឆ្មារអាចបំបាត់អាការៈទល់លាមក។ វាក៏ត្រូវបានគេស្គាល់ថាជួយបំបាត់បញ្ហាត្អើកដែរ។ ទឹកក្រូចឆ្មារជួយជម្រុញកម្លាំងរបស់ថ្លើម និងរំលាយអាហារដោយសារតែថ្លើមបញ្ចេញទឹកប្រមាត់ច្រើន។ វាជួយកាត់បន្ថយស្លេស្ម និងរំលាយគ្រួសក្នុងថង់ទឹកប្រមាត់ដែរ។
ល្អបំផុតសម្រាប់សុខភាពស្បែក
ក្រូចឆ្មារគឺជាថ្នាំសម្លាប់មេរោគពីធម្មជាតិមួយប្រភេទដែលអាចព្យាបាលបញ្ហាជាច្រើនដែលទាក់ទងនឹងស្បែកបាន។ ក្រូចឆ្មារសម្បូរវីតាំមីន Cសម្រាប់ជួយបន្ថែមសម្រស់ដល់សុខភាពស្បែក ជាពិសេសគឺមុខតែម្តង។ ការទទួលទានទឹកក្រូចឆ្មាររាល់ថ្ងៃអាចធ្វើអោយមានលក្ខណៈខុសគ្នាដ៏ធំមួយទៅលើស្បែករបស់អ្នក។ វាដើរតួជាថ្នាំប្រឆាំងនឹងការចាស់ទៅតាមអាយុ និងអាចបំបាត់ភាពជ្រៀវជ្រួញ និងស្នាមអុចខ្មៅ។ ទឹកក្រូចឆ្មារបើសិនជាដាក់នៅលើកន្លែងដែលរលាកភ្លើងអាចការពារកុំអោយមានស្នាមបាន។ ក្រូចឆ្មារគឺជាភ្នាក់ងារបង្កើតការត្រជាក់ ដូច្នេះវាជួយកាត់បន្ថយការអារម្មណ៍ក្រហាយលើស្បែកបាន។
បន្ថែមការថែរក្សាធ្មេញ
ទឹកក្រូចឆ្មារក៏ត្រូវបានគេយកទៅប្រើសម្រាប់ថែរក្សាធ្មេញដែរ។ បើសិនជាយកទឹកក្រូចឆ្មារស្រស់ទៅដាក់លើធ្មេញដែលឈឺ វាអាចនឹងបំបាត់ការឈឺចាប់នោះបាន។ មួយវិញទៀតវាក៏ជួយបញ្ឈប់ការហូរឈាមតាមអញ្ចាញធ្មេញ និងបំបាត់ក្លិនមាត់មិនល្អដែលទាក់ទងនឹងអញ្ចាញធ្មេញដែរ។
បំបាត់អាការៈឈឺបំពង់ក
ក្រូចឆ្មារគឺជាផ្លែឈើដ៏ល្អមួយសម្រាប់បន្ថែមការប្រយុទ្ធប្រឆាំងនឹងជំងឺដែលទាក់ទងនឹងការឈឺបំពង់ក និងរលាកក្រពេញអាមីដា ព្រោះវាមានសមាធាតុជាថ្នាំប្រឆាំងនឹងបាក់តេរី។ សម្រាប់បញ្ហាឈឺបំពង់ក ចូរលាយទឹកក្រូចឆ្មាពាក់កណ្តាលជាមួយទឹកធម្មតាខ្ពុរមាត់អោយញឹកញាប់ទៅ។
ល្អសម្រាប់ការសម្រកទម្ងន់
អត្ថប្រយោជន៍មួយនៃការផឹកទឹកក្រូចឆ្មារគឺជាមធ្យោបាយមួយដើម្បីសម្រកទម្ងន់អោយបានលឿន។ បើសិនជាមនុស្សម្នាក់យកទឹកក្រូចឆ្មាលាយជាមួយទឹកក្តៅឧណ្ហ និងទឹកឃ្មុំ វាអាចជួយសម្រកទម្ងន់បានយ៉ាងល្អ។
គ្រប់សម្ពាធឈាមឡើងខ្ពស់
ទឹកក្រូចឆ្មារមានមុខងារយ៉ាងអស្ចារ្យចំពោះអ្នកដែលមានជំងឺបេះដូង ព្រោះវាផ្សំឡើងដោយជាតិប៉ូតាស្យូមដ៏ច្រើន។ ប៉ូតាស្យូមជួយគ្រប់គ្រងសម្ពាធឈាមដែលឡើងខ្ពស់, វិលមុខ, ចង្អោ ព្រមទាំងផ្តល់នូវការធូរស្រាលដល់អារម្មណ៍ និងរាងកាយ។ វាក៏ជួយកាត់បន្ថយភាពតានតឹង និងការបាក់ទឹកចិត្តដែរ។
ជំនួយក្នុងការព្យាបាលបញ្ហាផ្លូវដង្ហើម
ទឹកក្រូចឆ្មារជំនួយដល់ការព្យាបាលបញ្ហាផ្លូវដង្ហើមបាន ជាមួយគ្នានឹងការពិបាកដកដង្ហើម ព្រមទាំងបំបាត់បញ្ហារបស់អ្នកជំងឺហឺតទៀតផង។
ល្អសម្រាប់ព្យាបាលជំងឺរលាកសន្លាក់
ក្រូចឆ្មារក៏ជាសារធាតុបញ្ចុះទឹកនោមមួយដែរ ដូច្នេះហើយទឹករបស់វាអាចព្យាបាលជំងឺរលាកសន្លាក់បាន។ វាជួយបំបាត់បាក់តេរី និងជាតិពុលចេញពីរាងកាយ។
បំបាត់អាការៈក្តៅខ្លួន
ទឹកក្រូចឆ្មារអាចព្យាបាលអ្នកជំងឺផ្តាសាយ ឬ គ្រុនក្តៅបាន។ ការជួយរបស់វាគឺបំបាត់ការក្តៅខ្លួនតាមរយៈធ្វើអោយបែកញើសកាន់តែខ្លាំង។
ជួយច្រោះឈាម
ជំងឺជាច្រើនដូចជាជំងឺអាសន្នរោគ ឬគ្រុនចាញ់អាចព្យាបាលបានតាមរយៈការប្រើទឹកក្រូចឆ្មារដើម្បីច្រោះឈាម៕