ប្រសិនបើអ្នកចង់សម្រកទម្ងន់ នោះអ្នកត្រូវតែចេះរួមផ្សំនូវការធ្វើលំហាត់ប្រាណ និង របបនៃការ ទទួលទានអោយបានត្រឹមត្រូវល្អ។ ការកំណត់គោលដៅ គឺសាមញ្ញនោះទេ អ្នកគ្រាន់តែត្រូវ ធ្វើការដុត បំផ្លាញ កាឡូរីអោយបានច្រើន ជាងអ្វីដែលអ្នកបានទទួល។
វាធ្វើបានតាមវិធីពីរយ៉ាងគឺៈ តាមរយៈការ កាត់បន្ថយកម្រិតកាឡូរី ដែលអ្នកត្រូវទទួលយក ឬ ដុតបំផ្លាញវាអោយបានច្រើនជាងមុន ។
ការតមអាហារតែមួយមុខ គឺនឹងធ្វើអោយទម្ងន់រាងកាយ ឡើងចុះមិនទៀងទាត់ ។ ប្រសិនបើអ្នក ចង់ សម្រកទម្ងន់បាន ជាអចិន្ត្រៃ នោះការធ្វើលំហាត់ប្រាណ ជាវិធីដ៏ល្អបំផុតដែលត្រូវបានគេណែនាំ សម្រាប់អ្នក។
ការហាត់ប្រាណ គឺអាចបង្កើននូវកម្រិតមេតាបូលីសរបស់អ្នក។ បើទោះជាបន្ទាប់ពីការហាត់ប្រាណ ហើយ ក៏រាងកាយអ្នកនៅតែបន្តដុតបំផ្លាញថាមពលបានដែរ។ បន្ទាប់ពីអ្នក បានហ្វឹកហាត់រាងកាយ របស់អ្នកបានរយៈពេល កន្លះម៉ោង នោះរាងកាយអ្នក នឹងដុតបំផ្លាញកាឡូរីបានច្រើនជាងមុន ក្នុងរយៈពេល ៣ម៉ោងក្រោយ។
នៅពេលសម្រាក រាងកាយនឹងធ្វើការប្រើជាមធ្យមនូវ ១២០០កាឡូរី ហើយតាមរយៈការធ្វើលំហាត់ ប្រាណនោះវានឹង អាចដុតបំផ្លាញបានច្រើនជាងនេះទៀត។ វាត្រូវបានគេណែនាំថា អ្នកគប្បីធ្វើលំហាត់ ប្រាណអោយបានយ៉ាងហោចណាស់ ៥ថ្ងៃ ក្នុងមួយសប្តាហ៍ និង យ៉ាងតិចណាស់ ធ្វើសកម្មភាពរាងកាយ អោយបាន កន្លះម៉ោង។ ព្យាយាមអនុវត្តនូវទម្លាប់នេះ បន្ទាប់ពីអ្នកបានបន្តនូវរបបអាហារប្រចាំថ្ងៃរបស់ អ្នក។ អ្នកត្រូវរៀបចំ គ្រោងការនៃការហាត់ប្រាណអោយបានឆ្លាតវៃ និង ជ្រើសរើសយកប្រភេទលំហាត់ ប្រាណណា ដែលសាកសមនឹងអ្នក។
ជាការពិត ឱកាសនៃការធ្វើសកម្មភាពផ្នែករាងកាយ នោះគឺនឹងមិនត្រូវបានបញ្ចប់នោះទេ។ ត្រូវ ជ្រើសរើសនូវអ្វី ដែលល្អបំផុតសម្រាប់អ្នក។ ខាងក្រោមនេះ គឺជាប្រភេទនៃលំហាត់ប្រាណ ដែលអ្នក អាចអនុវត្តបាន ៖
- ការដើរៈ វាត្រូវបានណែនាំច្រើនបំផុត សម្រាប់អ្នកដែលមានទម្ងន់លើសខ្លាំង ដែលវាជាដំណាក់ កាលដំបូង ងាយស្រួលសម្រាប់ពួកគេ ក្នុងការចាប់ផ្តើមនូវលំហាត់ប្រាណ ប្រភេទផ្សេងទៀត ។
- ការហែលទឹក។
- ការធាក់កង់។
- លំហាត់ប្រាណបែបយូហ្គា។
- ប្រភេទកីឡាជាក្រុម ( កីឡាបាល់បោះ,បាល់ទះ និង បាល់ទាត់ជាដើម) ។
- លំហាត់ប្រាណ នៅត្រង់សាច់ដុំក្បាលពោះ។
- ការហាត់ប្រាណ បែបរាំកំសាន្ត។
- លំហាត់ប្រាណ បែបហ្វឹកហាត់កម្លាំង។
ប៉ុន្តែការធ្វើការងារបន្តិចបន្តួចមួយចំនួន ក៏អាចនឹងជួយអ្នកសម្រកទម្ងន់បានបន្ថែមទៀតបានផងដែរ ដូចជា ការធាក់កង់ទៅទិញឥវ៉ាន់ ឬ ឡើងជណ្តើរជើង ជំនួសអោយការប្រើជណ្តើរយន្ត។ កាលបើអ្នក ដុតបំផ្លាញកាឡូរីបានកាន់តែច្រើន ក្នុងមួយថ្ងៃ នោះអ្នកនឹងអាចស្រកទម្ងន់បានកាន់តែលឿន ៕