ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីទង្វើដែលបុរសស្រឡាញ់អ្នកពិត មិនធ្វើលើអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បុរសដែលស្រឡាញ់អ្នកពិត នឹងមិនបង្ខំអ្នកឲ្យទទួលយកគំនិតរបស់គេទេ ដោយគេចេះគោរពអ្នក ហើយមិនបង្ខំមនុស្សស្រីឲ្យធ្វើអ្វីដែលគេមិនព្រមឡើយ ព្រោះគេចង់ឲ្យអ្នកសប្បាយចិត្ត។
- មនុស្សប្រុសដែលស្រឡាញ់អ្នក នឹងស្រឡាញ់ទាំងគ្រួសារអ្នក ដោយគេមិនមើលងាយគ្រួសារអ្នកឡើយ គេនឹងចេះគោរពសមាជិកទាំងអស់ក្នុងគ្រួសាររបស់អ្នក។
- បុរសដែលស្រឡាញ់អ្នកពិត នឹងមិនយកអ្នកមកគ្រាន់តែលេងសើចឡើយ ដោយគេនឹងធ្វើឲ្យអ្នកមើលឃើញអនាគតរបស់អ្នកទាំងពីរនៅនឹងភ្នែកតែម្តង។
- មនុស្សប្រុសដែលស្រឡាញ់អ្នក នឹងមិនព្រោះតែលុយបន្តិចបន្តួច ហើយប្រកែកជាមួយអ្នកឡើយ ព្រោះគេទុកអ្នកជាគ្រួសាររបស់គេហើយ។
- បើបុរសស្រឡាញ់អ្នកពិត គេនឹងមិនចំណាយពេលវេលាច្រើនជាមួយមិត្តភក្តិឡើយ ដោយទុកអ្នកជាសំខាន់ជានិច្ច។
- នៅពេលដែលគេស្រឡាញ់អ្នកពិត គេនឹងមិនបង្ខំអ្នកឲ្យធ្វើជានារីដែលគេចង់បានឡើយ ដោយគេមិនកែប្រែអ្នកអ្វីទាំងអស់។ ដូចនេះ បើអ្នកជួបបុរសបែបនេះ អ្នកមិនគួរឲ្យចេញពីអ្នកឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)