ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីពាក្យ៤ម៉ាត់ដែលអ្នកមិនគួរយកមកអប់រំកូន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរបង្ខំឲ្យកូនសុំទោសឡើយពេលដែលគេធ្វើខុស ព្រោះការបង្ខំនេះ មិនអាចធ្វើឲ្យកូនអាចទទួលស្គាល់កំហុសគេពិតឡើយ ដោយតាមការបង្ខំតែប៉ុណ្ណោះ។ ដូចនេះ អ្នកគួរតែនិយាយឲ្យគេដឹងពីកំហុស ហើយសុំទោសអ្នកតាមសម្រួល ទើបគេអាចក្លាយជាមនុស្សល្អបាន។
- នៅពេលដែលកូនយំ អ្នកមិនគួរស្រែកដាក់គេ ហើយហៅគេមិនឲ្យយំទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តកូន ដោយធ្វើឲ្យកូនមិនពេញចិត្ត ហើយស្អប់អ្នកជាខ្លាំង។ ដូចនេះ អ្នកគួរតែលួងគេតាមសម្រួល។
- អ្នកមិនគួរនិយាយដាក់គេថា ចង់ឲ្យអ្នកនិយាយប៉ុន្មានដងទៀត ទើបគេយល់។ ពាក្យនេះ អ្នកមិនគួរប្រើឡើយ ព្រោះអាចធ្វើឲ្យគេភ័យខ្លាំង ដោយមិនហ៊ានសួរអ្នកទៀតឡើយ។
- អ្នកមិនគួរយកកូនទៅប្រៀបជាមួយនឹងក្មេងផ្សេងឡើយ ព្រោះការប្រៀបធៀបនេះ អាចធ្វើឲ្យកូនអន់ចិត្តជាខ្លាំង ដោយធ្វើឲ្យគេអាចក្លាយជាក្មេងដែលខូចបានយ៉ាងងាយជាទីបំផុត។ ដូចនេះ ពាក្យ៤នេះ អ្នកមិនគួរនិយាយដាក់កូនឡើយ ទើបមិនបំផ្លាញគេយ៉ាងងាយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)