ជំងឺពុកឆ្អឹង គឺជាជំងឺឆ្អឹងមួយប្រភេទ ដែលកើតមានជាទូទៅបំផុត ហើយវាអាចនឹងធ្វើអោយ អ្នកជំងឺមានការឈឺចាប់ ជាខ្លាំង។ ជំងឺនេះ អាចធ្វើអោយឆ្អឹងចុះខ្សោយ និង អាចនាំអោយមាននូវ ការបាក់ឆ្អឹងកើតមាន បានភ្លាមៗ ផងដែរ បើទោះជាអ្នកជំងឺមានការប៉ះទង្គិច ក្នុងកម្រិតស្រាលក៏ដោយ។
ស្ត្រីគឺមានឱកាស ៤ដងប្រឈមទៅនឹង ការវិវត្តន៍កើតមាននូវជំងឺនេះ ច្រើនជាងបុរស ដោយសារតែពួកគេ មានឆ្អឹងស្រាល និង ទន់ជាងឆ្អឹងរបស់មនុស្សប្រុស។ ហើយពួកគេ ក៏រស់នៅបានយូរជាង មនុស្សប្រុសផងដែរ។
តាមការសិក្សាស្រាវជ្រាវជាច្រើន ដែលបានធ្វើឡើង ដើម្បីសិក្សាពីអត្ថប្រយោជន៍របស់តែបៃតង បានរក ឃើញថា ភេសជ្ជះបែបថ្នាំបុរាណមួយនេះ មានផ្ទុកនូវ សារជាតិគីមី ដែលអាចភ្ញោចទៅដល់ ដំណើរការ លូតលាស់របស់ឆ្អឹង។ អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះ ទៀតនោះគឺថា វាក៏បានបង្ហាញផងដែរនូវ សមាសធាតុដែលមានរួមផ្សំ នៅក្នុងតែបៃតង គឺអាចទប់ស្កាត់នូវ ការចុះខ្សោយ និង ភាពស្ពោតរបស់ឆ្អឹង។
ប្រសិនបើអ្នកមិនចូលចិត្តទទួលទានតែបៃតងនេះទេ នោះអ្នកអាច ធ្វើការបន្ថែមនូវទឹកឃ្មុំ ចូលទៅក្នុង ភេសជ្ជះថ្នាំបុរាណ ឬ ព្យាយាមទទួលទាននូវ ប្រេងនៃគ្រាប់ល្ពៅ។ ប្រេងគ្រាប់ល្ពៅ ក៏ត្រូវបានគេ រកឃើញដែលថា វាអាចជួយដល់ជន ដែលកំពុងតែប្រឈមនឹង ការវិវត្តន៍មាននូវជំងឺពុកឆ្អឹង ដោយសារតែ វាមានផ្ទុកនូវអាស៊ីតខ្លាញ់ ដែលផ្តល់ផលជាវិជ្ជមានដល់កំហាប់ឆ្អឹង ៕