ប្រាកដណាស់, អ្នកអាចបន្តបំបៅដោះកូនរបស់អ្នកទៀតទោះបីជាអ្នកបានលេបថ្នាំប្រឆាំងនឹងវីរុសសម្រាប់បន្ថយរោគសញ្ញាក៏ដោយ។ ទឹកដោះម្តាយត្រូវបានបង្កើតឡើងសម្រាប់កូនរបស់ពួកគេ, ផ្តល់នូវអង់ទីករជាក់លាក់ដែលកូនត្រូវការប្រឆាំងទប់ទល់នឹងមេរោគ។ ដូចនេះ, ការបន្តការបំបៅដោះកូនរបស់អ្នកអាចការពារពួកគេពីការឆ្លងមេរោគនានាដែលខ្លួនរបស់អ្នកកំពុងប្រឆាំងទប់ទល់។
ទោះជាយ៉ាងណាក៏ដោយ, នៅពេលដែលអ្នកឈឺ, វាជារឿងសំខាន់ដែលកូនរបស់អ្នកអាចប៉ះពាល់ទៅនឹងមេរោគមួយចំនួន។ កូនរបស់អ្នកគឺមានហានិភ័យខ្ពស់ក្នុងការកើតមានជំងឺផ្តាសាយ និងមានបញ្ហាសុខភាពដទៃទៀតផងដែរ។
ដូចនេះសូមធ្វើការយកចិត្តទុកដាក់លើអនាម័យដូចជា លាងដៃរបស់អ្នកជាញឹកញាប់, សូមយកកន្សែង ឬក្រដាសមកខ្ទប់ពេលក្អក ឬកណ្តាស(ហើយបោះវាចោល), និងសូមកុំគៀកទៅនឹងកូនរបស់អ្នកខ្លាំងពេក។ អ្នកអាចពិចារណាពាក់ម៉ាសអំឡុងពេលបំបៅដោះកូនដើម្បីជៀសវាងពីការក្អក, កណ្តាស ឬដកដង្ហើមផ្ទាល់ទៅលើមុខរបស់កូនអ្នក។
ប្រសិនបើអ្នកបារម្ភអំពីហានិភ័យរបស់កូនអ្នក ឬអ្នកឈឺខ្លាំង, សូមច្របាច់ទឹកដោះរបស់អ្នក ហើយនរណាម្នាក់ផ្សេងបំបៅកូនអ្នកជំនួស៕