ភាពអស់រដូវមិនមែនជា ព្រឹត្តិការណ៍ដែលកើតឡើងដូចៗគ្នានោះទេ។ វាមានឥទ្ធិពលផ្សេងៗគ្នាចំពោះស្ត្រីម្នាក់ៗ ។ មានស្ត្រីខ្លះ ធ្វើដំណើរទៅកាន់ភាពអស់រដូវដោយធម្មជាតិ ជាមួយនឹងបញ្ហាតិចតួច ឬ អាចនឹងមិនមានបញ្ហាអ្វីទាំងអស់។
ឯអ្នកផ្សេងទៀតអាច ជួបនឹងរោគសញ្ញាធ្ងន់ធ្ងរមួយចំនួន ដែលអាចរំខានដល់ជីវិតរបស់ពួកគេយ៉ាងខ្លាំង។ ហើយនៅពេលដែលភាពអស់រដូវ ចាប់ផ្តើមកើតមានភ្លាមៗដែលជាលទ្ធផលមកពី ការវះកាត់, ការព្យាបាលដោយប្រើថ្នាំគីមី ឬ កាំរស្មី ការសម្របសម្រួលនឹងស្ថានភាពនេះអាចមានការលំបាក។
សូមក្រលេកមើលរោគសញ្ញានៃភាពអស់រដូវ ដែលស្ត្រីអាចនឹងជួបប្រទះ ទោះបីជាឥទ្ធិពលរបស់វាអាចមានភាពខុសៗគ្នាក៏ដោយ ។
ការផ្លាស់ប្តូរនៃពេលធ្លាក់ឈាមរដូវ
នៅពេលដែលភាពអស់រដូវខិតជិតមកដល់ រយៈពេលមានឈាមរដូវរបស់ស្ត្រីនឹង ហាក់ដូចជាមានការផ្លាស់ប្តូរ។ ប៉ុន្តែបំរែបំរួលទាំងនេះ អាចខុសគ្នាពីស្ត្រី ម្នាក់ទៅ ស្ត្រីម្នាក់ទៀត។ រយៈពេលមករដូវអាច ខ្លីជាង ឬ យូរជាង, មានចំនួនតិច ឬ ច្រើនជាង ជាមួយនឹងពេលមកច្រើនជាង ឬ តិចជាងនៅចន្លោះពេលមករដូវម្តងៗ ។ ការផ្លាស់ប្តូរទាំងនេះគឺជាសភាពធម្មតានោះទេ ប៉ុន្តែវិទ្យាស្ថានជាតិសិក្សាពីអាយុណែនាំ អោយពួកគេទៅអោយគ្រូពេទ្យពិនិត្យប្រសិនបើ រយៈពេលមកឈាមរដូវរបស់អ្នក មកជាប់ៗគ្នាពេក ឬ ប្រសិនបើអ្នកមានធ្លាក់ឈាមរដូវមកច្រើន ឬតិចៗ និង ប្រសិនបើរយៈពេលមកឈាមរដូវរបស់អ្នក មានរយៈពេលច្រើនជាងមួយសប្តាហ៍ ។
អាការៈក្តៅក្រហមនៅលើមុខ
ការក្តៅក្រហមនៅលើមុខ គឺតែងតែកើតមាននៅជុំវិញពេលអស់រដូវ។ ការឡើងក្តៅក្រហមនៅលើមុខ គឺជាអារម្មណ៍ខ្លីមួយនៃការក្តៅ ដែលអាចធ្វើអោយមុខ និង ក ឡើងក្រហម និង បណ្តាលអោយមានស្នាមជាំក្រហមជាបណ្តោះអាសន្ន លេចឡើងនៅលើដើមទ្រូង, ខ្នង និង ដៃ។ ការបែកញើស និង គ្រុនរងារក៏អាចកើតមានផងដែរ។ការឡើងក្តៅក្រហម មានឥទ្ធិពលខុសៗគ្នា និង ជាធម្មតាមានរយៈពេលចន្លោះពី ៣០វិនាទី ទៅ ១០នាទី។ ការស្លៀកពាក់ក្នុងសំលៀកបំពាក់ស្តើង,ការប្រើប្រាស់កង្ហារ,ធ្វើលំហាត់ប្រាណអោយបានទៀតទាត់,ជៀសវាងអាហារដែលមានរសជាតិហិល និង ក្តៅ និង ការគ្រប់គ្រងស្ត្រេស អាចជួយអ្នកដោះស្រាយនឹងបញ្ហាក្តៅក្រហមនេះ។
បញ្ហានៃការទទួលទានដំណេក
ការឡើងរោលក្តៅក្រហមនៅពេលយប់ អាចរំខានដល់ការទទួលទានដំណេក និង បណ្តាលអោយអ្នកបែកញើសនៅពេលយប់។
បញ្ហាផ្លូវភេទ
កំរិតអរម៉ូនអឺស្ត្រូសែនតិចតួច អាចបណ្តាលអោយទ្វារមាសមានសភាពស្ងួត និង ធ្វើអោយការរួមភេទមិនមានផាសុក ឬ មានភាពឈឺចាប់។ អ្នកអាចសាកល្បងប្រើទឹករំអិល។ កាមតម្រេកក៏អាច ផ្លាស់ប្តូរផងដែរ ដែលវាអាចមានភាពល្អជាងមុន ឬ អាក្រក់ជាងមុន ប៉ុន្តែកត្តាជាច្រើន ក្រៅពីភាពអស់រដូវ រួមមានដូចជា៖ ស្ត្រេស,ការប្រើឱសថការធ្លាក់ទឹកចិត្ត, ការគេងមិនសូវបាន និង បញ្ហានៃទំនាក់ទំនង ក៏អាចមានផលប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទផងដែរ។ សូមពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត ប្រសិនបើបញ្ហានៃការរួមភេទនេះ កើតមាន កុំយល់ព្រមនឹងជីវិតនៃការរួមភេទបែបនេះ ។ រួចអ្នកត្រូវចងចាំថា ជំងឺឆ្លងតាមការរួមភេទ មិនត្រូវបានបញ្ចប់ជាមួយនឹងភាពអស់រដូវនេះទេអ្នកត្រូវតែប្រយ័ត្ន និង ធ្វើការរួមភេទដោយសុវត្ថិភាព ៕