ជំងឺប្រមេះទឹកបាយគឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឆ្លងតាមរយៈការរួមភេទ និងអាចកើតទាំងមនុស្សប្រុសទាំងមនុស្សស្រី ។ ជំងឺប្រមេះទឹកបាយច្រើនមានការប៉ះពាលទៅលើបង្ហួរនោម ថ្នកពោះអាចម៌ ឬបំពង់ក ។

ចំពោះមនុស្សស្រីវិញ ជំងឺប្រមេះទឹកបាយក៏ប៉ះពាលទៅលើមាត់ស្បូនផងដែរ ។
ការព្យាបាលជំងឺប្រមេះទឹកបាយសំរាប់មនុស្សវ័យជំទង់
មនុស្សវ័យជំទង់ដែលមានជំងឺប្រមេះទឹកបាយត្រូវព្យាបាលដោយប្រើថ្នាំអង់ទីបីយ៉ូទិច ។ ជាធម្មតាអ្នកត្រូវទទួលការព្យាបាលដោយការចាក់ថ្នាំ ឬលេបថ្នាំតាមមាត់ ។ យោងទៅតាមការស៊ាំថ្នាំ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (Centers for Disease Control and Prevention, CDC) ក្នុពេលបច្ចុប្បន្ននេះបានណែនាំថាចំពោះអ្នកជំងឺដែលមិនមានផលវិបាកត្រូវតែព្យាបាលដោយថ្នាំមួយប្រភេទដែលគេស្គាល់ថា Cephalosporins ។
ការព្យាបាលជំងឺប្រមេះទឹកបាយសំរាប់ដៃគូរ
ដៃគូររបស់អ្នកក៏គួរតែធ្វើតេស្ត និងព្យាបាលបាលជំងឺប្រមេះទឹកបាយដែរ ទោះបីជាគេមិនមានបង្ហាញរោគសញ្ញាអ្វីក៏ដោយ ។ ដៃគូររបស់អ្នកត្រូវតែទទួលបានការព្យាបាលដូចគ្នានឹងអ្នកដែរ ។ ទោះបីជាអ្នកបានព្យាបាលជំងឺប្រមេះទឹកបាយរួចហើយក៏ដោយ អ្នកក៏អាចឆ្លងវាម្តង់ទៀតប្រសិនបើដៃគូររបស់អ្នកមិនបានព្យាបាល ។
ការព្យាបាលជំងឺប្រមេះទឹកបាយសំរាប់ទារក
ក្មេងដែលកើតមកពីម្តាយដែលមានជំងឺប្រមេះទឹកបាយត្រូវតែអោយប្រើថ្នាំសំរាប់ព្យាបាលជំងឺភ្នែក អោយបានលឿនបំផុតបន្ទាប់ពីកើតរួចដើម្បីបង្ការការឆ្លង ។ ប្រសិនបើភ្នែករបស់គេមានជំងឺហើយ ទារកនោះត្រូវតែព្យាបាលដោយប្រើថ្នាំអង់ទីបីយ៉ូទិច៕