ដំបៅក្រពះបណ្តាលមកពីការផលិតជាតិអាស៊ីតក្រពះច្រើនពេក មិនមានទឹករំអិលការពារក្រពះគ្រប់គ្រាន់ និងភើទឹកប្រមាត់ចេញពីក្នុងពោះវៀនតូច ដែលវាបណ្តាលមកពីការជក់បារី, ផឹកស្រា, ទម្លាប់ញ៉ាំអាហារមិនទៀងទាត់, និងញ៉ាំអាហារបង្កើតអាស៊ីតច្រើនពេក ។

ចំពោះអាហារដែលអ្នកគួរចៀសវាងរួមមានដូចខាងក្រោម ៖
· ជំងឺដំបៅក្រពះពោះវៀននេះមានទំនាក់ទំនងជាមួយនឹងការញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេក ដូច្នេះអ្នកគួរតែចៀសអោយបាននូវកាហ្វេ, តែខ្មៅ និងកូកាកូឡា។
· លុបបំបាត់អោយអស់នូវអាហារធ្វើពីទឹកដោះគោររយៈពេលយ៉ាងហោចណាស់ ១ខែ។
· ជាតិស្រាទៅភ្ញោចក្រពះបញ្ចេញជាតិអាស៊ីត។
· មិនត្រូវញ៉ាំអាហារមានជាតិស្ករ និងខ្លាញ់ច្រើនពេកទេ ព្រោះវានឹងទៅបង្កើនការផលិតអាស៊ីតកាន់តែច្រើន។
· ចូរចៀសវាងអាហារហិលព្រោះវាធ្វើអោយភ្នាសរបស់ពោះវៀនកាន់តែខូចខាត។
· ចូរចៀសវាងការញ៉ាំអាហារពេលយប់ជ្រៅ ព្រោះវាទៅបន្ថែមសម្ពាធដល់ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង។
· ចូរចៀសវាងផ្លែឈើជូរៗ, ប៉េងប៉ោះឆៅ, និងម្នាស់។
· ចូរចៀសវាងអាហារធ្វើពីម្ស៉ៅសគ្រប់ប្រភេទ។
· ចូរចៀសវាងអាហារ និងភេសជ្ជៈក្តៅ ឬត្រជាក់

អ្វីដែលអ្នកត្រូវធ្វើបន្ទាប់គឺ
· ចូរទំពាហារអាហារអោយម៉ត់ល្អ។
· មិនត្រូវផឹកទឹកច្រើនពេកទេពេលញ៉ាំអាហារព្រោះវាអាចទៅបន្សាប់រស់រំលាយអាហារបាន។
· ដំបៅអាចជាឡើងវិញបានតាមរយៈការញ៉ាំអាហារតិចៗ។
· ចូរចៀសវាងភាពស្ត្រេសច្រើនពេកព្រោះវាអាចមានគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារ។
· ការជក់បារីជួយបង្កើនការរលាកកាន់តែខ្លាំង។
· ការផឹកទឹកប្រទាលកន្ទុយក្រពើ ៧៥មីលីលីត្រ ២០នាទីមុនបាយក៏ជួយសម្រួលដល់ផ្លូវរំលាយអាហារបានដែរ ៕