ជាយូរណាស់មកហើយដែលផ្លែត្រប់ត្រូវបានគេចាត់ទុកថាជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗដើម្បីកំចាត់ជំងឺ។
Nansunin៖ Nansuninគឺជាphytonutrientដែលមាននៅក្នុងផ្លែត្រប់ដែលជួយកំចាត់កម្រិតជាតិដែកដែលលើសនៅក្នុងរាង្គកាយ។

ជាតិដែកដែលលើសអាចបង្ករឲ្យមានការផលិតនៃរ៉ាឌីកាល់សេរីដែលអាចបង្ករឲ្យមានជំងឺបេះដូងនិងជំងឺមហារីក។ Nansuninក៏ជួយការពារខួរក្បាលពីរ៉ាឌីកាល់សេរីដែលវាអាចបំផ្លាញខួរក្បាល។
ជំងឺបេះដូង៖ផ្លែត្រប់ប្រឆាំងនឹងជំងឺសរសៃឈាមបេះដូងដោយសារជាតិសរសៃរបស់វាជួយជ្រោមជ្រែងការថែទាំប្រព័ន្ធភាពស៊ាំ។
ជំងឺទឺកនោមផ្អែម៖ ផ្លែត្រប់ត្រូវបានគេចាត់ទុកថាជាសត្រូវធម្មជាតិជាមួយនឹងជំងឺទឹកនោមផ្អែម ព្រោះវាសម្បូរទៅដោយជាតិសរសៃប៉ុន្តែមានកាបូនអ៊ីដ្រាតទាប។
អាស៊ីតChlorogenic៖ ផ្លែត្រប់គឺជាប្រភពដ៏សំខាន់នៃការប្រឆាំងនឹងជំងឺដោយសារតែវាមានជាតិអាស៊ីន chlorogenic។ អាស៊ីតនេះដើរតួជាសារធាតុសម្លាប់មេរោគនិងមីក្រុប។
រំឭក៖អ្នកជំងឺគ្រួសក្នុងតម្រង់នោមឬក្នុងប្រម៉ាត់ គួរជៀសវាងការពិសារផ្លែត្រប់ ព្រោះវាមានកម្រិតoxalate ខ្ពស់។ អ្នកជំងឺមួយចំនួនអាចនឹងអាឡែហ្ស៊ីទៅនឹងផ្លែត្រប់ ហើយរោគសញ្ញារបស់វាមានដូចជាការរម៉ាស់ស្បែកនិងមាត់៕