សម្ពាធការងារ និងជីវិតរស់នៅប្រចាំថ្ងៃ គឺជាកត្តាចំបង ដែលធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន មានអាការៈគេងមិនលក់ ឬគេងភ្ញាក់ៗជារៀងរាល់ថ្ងៃ។
បញ្ហាទទួលទានដំណេកនេះ អាចមានច្រើនយ៉ាង ដូចជា គេងមិនលក់ គេងយល់សប្តច្រើន ឬគេងភ្ញាក់ៗជាដើម។
តើគួរធ្វើបែបណា ទើបអាចគេងលក់ស្កប់ស្កល់?
- កាត់បន្ថយស្រ្តេស
- រៀបចំបន្ទប់គេងឲ្យមានផាសុកភាព
- កុំយកការងារមកធ្វើក្នុងបន្ទប់គេង
- ដាក់ម៉ោងគេងឲ្យទៀងទាត់
- បើគេងមិនលក់ ត្រូវងើបចេញពីគ្រែ ទៅអង្គុយលេង អានសៀវភៅ ឬញ៉ាំទឹកដោះគោមួយកែវ
- ញ៉ាំអាហារបីបួនម៉ោងឲ្យបានឆ្អែតល្អ មុនពេលចូលគេង
- កុំញ៉ាំទឹកច្រើន មុនចូលគេង។
ក្នុងករណីដែលអ្នកគេងមិនលក់ ក្នុងរយៈពេលយូរថ្ងៃ សូមទាក់ទងអ្នកជំនាញ ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស ពីព្រោះ វាអាចក្លាយជាបញ្ហា ឬជំងឺរ៉ាំរ៉ៃបាន៕