ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យអ្នកមិនសូវចង់ពិសារបាយ។ តើមានអ្វីខ្លះទៅ?
- ក្នុងចេក មានផ្ទុកសារធាតុសរសៃច្រើន ដោយធ្វើឲ្យអ្នកមិនសូវឃ្លានបាយនោះឡើយបើអ្នកពិសារមុនបាយ។ ជាពិសេស ក្នុងនោះក៏មានផ្ទុកវីតាមីនច្រើន ដែលល្អខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក។
- ក្នុងស្រូវសាលី ក៏មានផ្ទុកសារធាតុដែលអាចជួយអ្នកមិនឲ្យឃ្លានបាយដែរ។ ដូចនេះ ប្រសិនជាអ្នកចង់ស្រកទម្ងន់ អ្នកអាចញ៉ាំស្រូវសាលីបាន នោះអ្នកនឹងអាចទទួលបានរាងដែលស្អាតជាមិនខានឡើយ។
- ពពួកដំឡុង ក៏អាចធ្វើឲ្យអ្នកមិនសូវចង់ញ៉ាំបាយដែរ។ ដូចនេះ អ្នកអាចជ្រើសរើសអាហារ៣មុខនេះមកពិសារបាន នោះអ្នកនឹងមានរាងដែលអ្នកដទៃកោតសរសើរខ្លាំងណាស់៕