ខាងក្រោមនេះ Health.com.kh នឹងបង្ហាញអ្នកពីផលវិបាកនៃការឲ្យកូនមើលទូរស័ព្ទច្រើន។ តើមានអ្វីខ្លះទៅ?(អាន : ពេលដែលអប់រំកូន ពាក្យ៤នេះកុំនិយាយឲ្យសោះ បើមិនចង់ឲ្យកូនទៅជាក្មេងកាង)
- នៅពេលដែលកូនមើលទូរស័ព្ទច្រើន នឹងធ្វើឲ្យអារម្មណ៍របស់កូនមិនអាចមូលឡើយ ដោយអាចបែកអារម្មណ៍ មិនអាចផ្តោតបានឡើយ។ ដូចនេះ អ្នកមិនគួរឲ្យកូនមើលច្រើនហួសកំណត់ឡើយ។
- បើអ្នកឲ្យកូនមើលទូរស័ព្ទច្រើន នឹងអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូន ដោយធ្វើឲ្យកូនមិនអាចសម្រេចចិត្តអ្វីឡើយ។ ដូចនេះ បើអ្នកចង់ឲ្យកូនឆ្លាតខ្លាំង អ្នកមិនគួរឲ្យកូននៅជិតទូរស័ព្ទច្រើនឡើយ។
- នៅពេលដែលកូនមើលច្រើន នឹងធ្វើឲ្យកូនពិបាកក្នុងការគ្រូប់គ្រងអារម្មណ៍របស់ខ្លួន ព្រោះកូនអាចរៀនតាមទម្លាប់មិនល្អរបស់តុក្កតាមួយចំនួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពេលដែលឲ្យកូនមើល ដោយឲ្យគេមើលតុក្កតាល្អ ព្រមទាំងមិនមើលក្នុងរយៈពេលវែង។
- កូននឹងមិនស្គាល់បរិស្ថាននៅជុំវិញខ្លួនឡើយនៅពេលដែលគេមើលច្រើន ព្រោះកូននៅជាមួយទូរស័ព្ទច្រើនជាងនៅជិតបរិស្ថាន។ ដូចនេះ បើអ្នកមិនចង់ឲ្យខូចសុខភាពកូន អ្នកមិនគួរឲ្យកូនមើលច្រើនឡើយ៕