ឆ្ងល់ទេថាតើអ្នកមានផ្ទៃពោះឬ? ការធ្វើតេស្តរកមើលការមានផ្ទៃពោះគឺជាមធ្យោបាយដើម្បីបញ្ជាក់អោយកាន់តែច្បាស់។ ប៉ុន្តែមានមធ្យោបាយអ្វីផ្សេងទៀតទេដើម្បីអោយអ្នកដឹងអោយបានឆាប់ជាងមុន?

អ្នកអាចសម្គាល់ពីរោគសញ្ញាមួយចំនួនដូចជា ការអស់កម្លាំង, ចង្អោរ, នោមញឹក និងតឹងសុដន់ជាដើម។ ខាងក្រោមនេះគឺជាដំបូន្មានរបស់អ្នកឯកទេសដើម្បីឆ្លើយតបទៅនឹងរោគសញ្ញាដែលថាតើអ្នកកំពុងតែមានផ្ទៃពោះឬយ៉ាងណា។
១. អស់កម្លាំង
វេជ្ជបណ្ដិត ហ្គីល ហ្គ្រូស (Gil Gross) ជាសាស្ត្រាចារ្យរងខាងផ្នែកសម្ភព និងរោគស្ត្រីនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Washington បាននិយាយថា ការអស់កម្លាំងខ្លាំង ឬការអស់កម្លាំងដោយមិនអាចពន្យល់បាន គឺជារោគសញ្ញាទូទៅបំផុតនៃការមានផ្ទៃពោះដំបូង។
សូមកុំព្យាបាលការអស់កម្លាំងដោយការញ៉ាំជាតិកាហ្វេអ៊ីនលើសលប់អោយសោះប្រសិនបើអ្នកមានឱកាសមានកូនមែននោះ។ ដូនីកា ម៉រ (Donnica Moore) បាននិយាយថា ជំនួសនេះ, សូមបន្ធូរអារម្មណ៍ និងសូមសម្រាកអោយបានច្រើន។
២. ការមិនចូលចិត្តអាហារ
ប្រសិនបើការបើកទូរទឹកកកធ្វើអោយអ្នកញាក់ និងអ្នកមិនអាចសូម្បីតែដើរនោះ, អ្នកអាចមានផ្ទៃពោះហើយ។ ស្ត្រីជាច្រើនបានប្រាប់ថា ការមិនចូលចិត្តអាហារខ្លាំងគឺជាសញ្ញាមួយនៃសញ្ញាដំបូងនៃការមានផ្ទៃពោះ។ នេះអាចត្រូវបានបង្កឡើងដោយការកើនឡើងអរម៉ូន beta-hCH។ រឿងល្អបំផុតដែលអ្នកអាចធ្វើបានគឺជួយខ្លួនអ្នកកុំអោយនេះជិតរបស់ទាំងនោះ។
៣. ឆាប់ដឹងក្លិន
ក្លិនដែលធ្វើអោយអ្នកមិនចូលចិត្តដូចជាក្លិនបារីជាដើម និងសូម្បីតែក្លិនធ្វើអោយអ្នកចូលចិត្តក៏ដោយ ក៏អាចធ្វើអោយអ្នកមានអារម្មណ៍ចង់ក្អួតដែរអំឡុងពេលដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ ចំពោះស្ត្រីមួយចំនួន, បញ្ហានេះអាចមិនកើតមានឡើងនោះទេ។ នេះក៏ហាក់ដូចជាលទ្ធផលនៃការកើនឡើងអរម៉ូនផងដែរ។ ជាសំណាងមិនល្អ, នេះមិនមានរឿងអ្វីដែលអាចធ្វើបានដើម្បីគេចពីវានោះទេ ជាពិសេសផ្សែងបារីដែលមិនល្អសម្រាប់អ្នក និងកូនរបស់អ្នកនោះ។
៤. ចង្អោរ និងក្អួត
ចង្អោរ និងក្អួតអាចជាការចង្អុលបង្ហាញដំបូងដែលថាអ្នកមានផ្ទៃពោះនោះ។ ចង្អោរ និងក្អួតនេះអាចបង្កឡើងដោយការកើនឡើងកម្រិតអរម៉ូន beta-HCG។
នៅពេលដែលអ្នកញ៉ាំ វាអាចកើតមានផងដែរ។ រឿងសំខាន់គឺកុំទុកអោយពោះរបស់អ្នកទទេអោយសោះ។ វាជារឿងល្អក្នុងការញ៉ាំតិចៗ ប៉ុន្តែច្រើនដងក្នុងមួយថ្ងៃ និងញ៉ាំអាហារសម្រន់មុនចូលគេង។ ក្រូចឆ្មាក៏អាចបន្ថយអាការៈនៃការចង្អោរក្អួតនេះផងដែរ។
វីតាមីនដែលប្រើមុនពេលមានកូនក៏អាចបណ្តាលអោយចង្អោរចំពោះម្តាយមួយចំនួនផងដែរ។ ដូចនេះសូមកុំលេបវីតាមីននៅពេលដែលក្រពះមិនទាន់មានអ្វីអោយសោះ។ ស្ត្រីជាច្រើនមានអាការៈល្អប្រសើរប្រសិនបើពួកគេលេបវាក្រោយអាហារពេលល្ងាច។
ប្រសិនបើអ្នកក្អួតចង្អោរជារឿយៗ, សូមនិយាយជាមួយនឹងគ្រូពេទ្យអំពីជម្រើសនៃថ្នាំដែលអាចប្រើបាន។
៥. ការឡើង និងតឹងសុដន់
ការប្រែប្រួលសុដន់អាចជាសញ្ញាដទៃទៀតនៃការមានផ្ទៃពោះដំបូង។ ហ្គ្រូសបាននិយាយថា រឿងដែលល្អបំផុតដើម្បីជួយអំពីការតឹងសុដន់នេះគឺពាក់អាវត្រនាប់ដែរប្រសើរ។ អាវទ្រនាប់សម្រាប់អ្នកកីឡាអាចជួយអ្នកអោយទ្រទ្រង់បានបន្ថែម។
៦. នោមញឹក
ហ្សាវី ផូមបា (Xavier Pombar) ជាគ្រូពេទ្យឯកទេសខាងសម្ភពដែលមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Rush បាននិយាយថា ក្នុងការមានផ្ទៃពោះដំបូង, ស្បូនបានរីកលូតលាស់ និងរុញទៅលើប្លោកនោម ដែលនេះជម្រុញអោយមានការនោមញឹក។
វាមិនមានមធ្យោបាយណាដើម្បីគេចចេញពីបញ្ហានេះនោះទេ ប៉ុន្តែសូមទៅបន្ទប់ទឹកមុនពេលចូលគេងអាចធ្វើអោយអ្នកគេងបានស្រួលបន្តិច។ ផូមបាបាននិយាយថា អ្នកនឹងនៅតែក្រោកពីគេងយ៉ាងហោចណាស់ម្តងក្នុងមួយយប់ដើម្បីចូលទៅបន្ទប់ទឹកនោះ។
៧. ដកដង្ហើមខ្លីៗ
ស្ត្រីមួយចំនួនមានអារម្មណ៍ថាដកដង្ហើមបានខ្លីៗនៅពេលដែលពួកគេមានផ្ទៃពោះដំបូង និងជួនកាលមិនមានផ្ទៃពោះក៏មាន។ ផូមបាននិយាយថា នេះដោយសារតែអ្នកត្រូវការអុកស៊ីសែនបន្ថែមដោយសារតែការលូតលាស់របស់កូន។ សូមកុំគិតថានេះគឺជារោគសញ្ញាធម្មតាអោយសោះនៃការមានផ្ទៃពោះ។ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យប្រសិនបើអ្នកព្រួយបារម្ភ ឬប្រសិនបើ៖
– អ្នកចាប់ផ្តើមចេញសញ្ញានៃការដកដង្ហើមខ្លីៗនេះភ្លាមដែលត្រូវមិនបានផ្សារភ្ជាប់នឹងការធ្វើលំហាត់ប្រាណ
– ដកដង្ហើមគឺធ្វើអោយឈឺ
– ការដកដង្ហើមកាន់តែអាក្រក់ទៅៗនៅពេលដែលអ្នកគេងរាបស្មើ
នេះអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរបន្ថែមទៀត
៨. ការប្រែប្រួលរាងកាយ
ប្រសិនបើអ្នកគិតថា អ្នកអាចមានផ្ទៃពោះដោយសារតែអ្នកបានរួមភេទដោយមិនបានការពារ, សូមធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យ។ វាមានការប្រែប្រួលនៅពណ៌របស់ទ្វារមាស និងភាពទន់នៃកស្បូនដែលនេះអាចកំណត់បានអំឡុងពេលធ្វើការពិនិត្យ។
សូមចាំថា ខណៈពេលដែលមានសញ្ញាដំបូងនៃការមានផ្ទៃពោះទាំងនេះមែន, តែក៏មានរោគសញ្ញាដទៃទៀតដែរ រួមមានរោគសញ្ញានៃការមកឈាមរដូវមុនពេល។ រោគសញ្ញាដែលជាក់ច្បាស់បំផុតនៃការមានផ្ទៃពោះនោះគឺ ការបាត់រដូវដំបូងប្រសិនបើអ្នកមានរដូវជាទៀងទាត់នោះ៕