បន្ទាប់ពីសម្រាលកូនរួច អ្នកម្តាយគ្រប់រូបច្បាស់ជាបារម្ភណាស់អំពីរូបសម្រស់របស់ខ្លួន ហើយចង់បានសម្រស់ឱ្យមករកភាពស្រស់ស្អាតវិញដូចកាលពីក្រមុំជាក់ជាមិនខាន។
១- ខាត់ស្បែកជាមួយពន្លៃ
រូបមន្តខាត់ស្បែកដែលផ្សំពីរមៀតលាយជាមួយពន្លៃ ទឹកដោះគោឆៅ និងក្រូចឆ្មារ ឬក្រូចពោធិ៍សាត់ ។ ស្រីៗគ្នាយើងទើបសម្រាលកូនបាន កន្លះខែទៅ គួរតែឧស្សាហ៍អនុវត្តន៍វិធីនេះ ទើបជួយរក្សាស្បែកឲ្យមានសំណើមជាប់ជានិច្ច ព្រោះពេលពពោះ យើងមិនបានប្រើប្រាស់ផលិតផលអ្វីឡើយ ដូចនេះហើយទើបស្បែកមិនស្រស់ថ្លាល្អ ។
២-ឆ្ពុង
វាប្រៀបដូចជា វិធីអប់សាច់ឲ្យក្ដៅងំ និងជួយសម្រួលសរសៃឈាមឲ្យរត់ស្រួល ។ ក្រោយពេលឆ្ពុងរួច អ្នកយកពន្លៃមកលាបពេញខ្លួន រឹតតែមានប្រសិទ្ធភាព។ វិធីនេះអាចធ្វើរហូតដល់កូន១ ឆ្នាំក៏បានដែរស្បែកកាន់តែស្អាត និងភ្លឺរលោង។
៣- ងូតទឹកក្ដៅ
ទើបតែសម្រាលកូនមិនគួរងូតទឹកត្រជាក់ឡើយ ។ ងូតទឹកក្ដៅជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃពីរដង នោះស្បែកនឹងមិនឆាប់ចាស់។ ដើម្បីឲ្យសាច់កាន់តែទន់រលោង គួរតែឧស្សាហ៍ត្រាំទឹកក្ដៅឧណ្ហ៍ៗ លាយជាមួយស្រទាប់ផ្កាចម្រុះ។
៤- ហាត់ប្រាណ
សម្រាលកូនបាន១ខែកន្លះ ម៉ាក់ៗអាចចាប់ផ្តើមហាត់ប្រាណបានវិញហើយ ការហាត់ប្រាណមិនត្រឹមជួយឲ្យសុខភាពល្អនោះទេ ស្បែកតឹងណែនស្អាត រាងក៏ស្អាត ។
៥ – ត្រូវផឹកទឹកឱ្យបានច្រើនក្នុងមួយថ្ងៃៗ មិនថា ជាទឹកសុទ្ធ ទឹកផ្លែឈើ ឬទឹកថ្នាំធម្មជាតិពីរុក្ខជាតិបុរាណនានានោះទេ។ ធ្វើដូច្នេះវានឹងអាចជួយពង្រឹងរាងកាយរបស់អ្នកឱ្យមានភាពស្រស់ថ្លា ដោយជួយផ្តល់សំណើមដល់ស្បែកបានយ៉ាងល្អ។
គួរបន្ថែមវីតាមីន C ឱ្យបានច្រើន៖ វីតាមីននឹងជួយធ្វើឱ្យអ្នកទទួលបាននូវភាពស្រស់ថ្លាកាន់តែខ្លាំងឡើង ដូចជាការទទួលទានផ្លែក្រូចប្រភេទផ្សេងៗជាដើម ពីព្រោះវាសម្បូរទៅដោយវីតាមីន C យ៉ាងខ្ពស់ ខុសប្លែកពីផ្លែឈើដទៃៗទៀត។
សរុបមកការថែទាំស្បែក ក្រោយពេលសម្រាល គឺមិនពិបាកនោះទេ គ្រាន់តែអ្នកអ្នករកឃើញ ហើយអាចធ្វើវាបានច្រើនប៉ុណ្ណាតែប៉ុណ្ណោះ ដើម្បីថែរក្សាសុខភាពស្បែកខ្លួនឯង ៕