ក្នុងនាមជាប្រពន្ធម្នាក់ គួរតែស្វែងយល់ពីរឿងទាំងនេះ ទើបគ្រួសារអាចមានសុភមង្គលបាន។ Health.com.khនឹងបង្ហាញអ្នក។ (អាន:៣ចំណុច ធ្វើឲ្យអ្នកដឹងថា អ្នកសំខាន់ទេក្នុងចិត្តបុរស)
- អ្នកមិនគួរយកស្វាមីរបស់ខ្លួនប្រៀបនឹងស្វាមីអ្នកដទៃឡើយ ព្រោះវាជារឿងដែលប៉ះពាល់ដល់ចិត្តរបស់ស្វាមីអ្នកខ្លាំង ប្រៀបដូចមិនផ្តល់កិត្តិយសដល់គេអញ្ចឹង។
- អ្នកមិនគួរតែងតែសួរគេថាស្រឡាញ់អ្នកឬទេ ព្រោះអ្នកទាំងពីររៀបការជាមួយគ្នាហើយ សួរសំណួរនេះក៏មិនអាចកែប្រែអ្វីបានដែរ មានតែធ្វើឲ្យអ្នកទាំងពីរមិនត្រូវគ្នាប៉ុណ្ណោះ។
- មិនថាអ្នកខឹងយ៉ាងណា រវល់យ៉ាងណាក៏ដោយ ក៏មិនគួរធ្វើមុខស្អុយនៅចំពោះមុខប្តីរហូតដែរ ព្រោះអាចធ្វើឲ្យគេមិនពេញចិត្តជាខ្លាំង ហើយធុញទៀតផង។
- អ្នកគួរតែផ្តល់កិត្តិយសឲ្យគេគ្រប់ពេល ទើបគេមានមុខមាត់ ហើយនៅតែស្រឡាញ់អ្នកខ្លាំង។
- អ្នកគួរតែធ្វើជានារីដែលមានចរិតទន់ភ្លន់ ទើបអាចក្លាយជាប្រពន្ធជាទីស្រឡាញ់របស់គេបាន។
- អ្នកគួរតែទុកផ្ទះនៅតំណែងទី១ ដោយមិនគួរយករឿងការងារមកទុកនៅតំណែងទី១នេះទេ ទើបអ្នកអាចទទួលបានសុភមង្គល។
- ចុងក្រោយ អ្នកគួរតែរៀនចេះគោរពស្រឡាញ់ឳពុកម្តាយក្មេករបស់អ្នកឲ្យដូចនឹងឳពុកម្តាយបង្កើតរបស់អ្នកដែរ ទើបអ្នកអាចរស់នៅដោយមានសុភមង្គលបាន៕