បានកើតជាខ្លួនយើងគឺជាឪកាសដ៏ល្អវិសេសវិសាលបំផុត! ប៉ុន្តែមនុស្សយើងខ្លះក៏អាក់អន់ចិត្តដែលមិនសូវមានសម្រស់គួរអោយគយគន់នឹងគេ។តើសម្រស់ជាអ្វីហើយតើយើងអាចធ្វើអ្វីបានខ្លះដើម្បីអោយខ្លួនយើងមានសម្រស់?
សម្រស់អាចប្រែប្រួលទៅតាមក្រសែភ្នែកមនុស្ស។វាទាក់ទងផងដែរទៅនឹងវប្បធម៌និងកត្តាជាច្រើនទៀត។ប៉ុន្តែមានការទទួស្គាល់រួមមួយថាសម្រស់ពីធម្មជាតិគឺមានភាពទាក់ទាញជាងសម្រស់ដែលបានមកពីការខិតខំលាបក្រែមឬម្សៅ។ដូច្នេះមនុស្សយើងអាចទទួលសម្រស់ធម្មជាតិបែបនេះដោយរបៀបណា?
គ្រាន់តែបើកមើលនូវសៀវភៅគំរូទំនិញឬទស្សនាវដ្ដីអ្នកនឹងឃើញគ្រប់ទម្រងង់នៃសម្រស់ដូចជា ទំហំ អាយុ និង ពណ៍សម្បុរ។ តារាបង្ហាញម៉ូតនិង តារាភាពយន្ត ខ្លះស្គម ខ្លះធាត់ មានទាប មានខ្ពស់ ហើយក្មេងនិងចាស់។ សម្រស់ផងដែរគឺមានន៍យទូលំទូលាយហើយបត់បែនទៀតឬ ជាជ្រុងមួយនៃភាពល្អប្រណីត ការដែលមានសក់វែងលូតលាស់ល្អ ឬក៏ សក់ខ្លីភ្នែកមានមុនស្នេហ៍ឬ មានប្រជ្រុយមានមុនស្នេហ៍នៅលើមុខ។ តើអ្វីខ្លះដែលមិនមែននៅក្នុងរចនាបទនៃសម្រស់ នោះគឺ ភាពស្គមស្គាំងខ្លាំង ទន់ខ្សោយដែលគ្មានជីរជាតិគ្រប់គ្រាន់ ក៏ដូចជា សុខភាពមិនសូវល្អ។ បច្ចុប្បន្ននេះគន្លឹះនៃភាពទាក់ទាញ គឺមានសុខភាពល្អនិងកំលាំងមាំមួន។ តាមរយះសម្រស់ធម្មជាតិរបស់អ្នក អ្នកនឹងទាក់ទាញការចាប់អារម្មណ៍។
- គន្លឹះដ៏សំខាន់មួយនៃការថែរក្សាសម្រស់និងសុខភាពនោះគឺការបរិភោគអាហារអោយបានត្រឹមត្រូវ។អាហារពិតជាមានការទាក់ទងដោយផ្ទាល់ទៅនឹងសម្រស់របស់អ្នក។
- នៅពេលអ្នកញុំាអាហារដែលមានសារធាតុចិញ្ចិម គ្រប់គ្រាន់នោះរាង្គកាយរបស់អ្នកកាន់
តែស្រស់ស្អាត អ្នកនឹង ឃើញថាការប្រើប្រាស់ផលិតផលបានទទួលផលតិជាងការបរិភោគអាហារដែលមានសារធាតុចិញ្ចឹមនិងវីតាមីន។ការប្រើគ្រឿងតុបតែងកាយដើម្បីបិទបាំងស្បែកដែលខូច ឬ ស្នាមខ្មៅនៅក្រោមភ្នែកជាដើមនឹងមិនអាចជួយសម្រស់របស់អ្នកអោយស្ថិតស្ថេរទេ ទោះបីជាវាអាចបន្លំភ្នែកមនុស្សបានមួយគ្រាក្តី។ បើអ្នកបរិភោគអាហារបានត្រឹមត្រូវ អ្នកនឹងមិនត្រូវការ ការតុបតែងច្រើននិងប្រើផលិតផលថែរក្សាស្បែក ក្រែមបំបាត់ភាពជ្រីវជ្រូញ ជួយអោយក្មេងជាងមុនទៀតទេ។ចូរនាំគ្នាស្ងាតតាមបែបធម្មជាតិ វាប្រសើជាងសម្រស់ដែលបានមកពីការបន្លំភ្នែកតាមរយ:ការប្រើក្រែមម្សៅ។