ការស្រកទម្ងន់គឺជារឿងគណិត្យវិទ្យាធម្មតាៗទេ។ ដើម្បីសម្រកទម្ងន់បានច្រើនគីឡូ អ្នកត្រូវតែញ៉ាំអាហារណាដែលមានកាឡូរីតិចជាងអាហារដែលរំលាយជាតិខ្លាញ់។ គ្មានមធ្យោបាយណាអាចធ្វើបានទេ ប៉ុន្តែអ្វីដែលអ្នកញ៉ាំអាចមានឥទ្ធិពលចំពោះរឿងនេះបាន។
ហៀធឺ ម៉ាហ្គីយឺរី (Heather Mangieri) អ្នកនាំពាក្យមកពី Academy of Nutrition and Dietetics និយាយថា “អាហារអាចជួយអោយអ្នកសម្រកទម្ងន់បាន ព្រោះវាជួយអោយអ្នកឆ្អែតបានយូរ និងចៀសផុតពីការឃ្លានខ្លាំង”។ ដូច្នេះចូរសិក្សាស្វែងយល់អំពីអាហារទាំងអស់នេះដូចខាងក្រោម៖
សណ្តែក
សណ្តែកគឺជាអាហារមានតម្លៃថោក និងជាប្រភពដ៏ល្អបំផុតនៃជាតិប្រូតេអ៊ីន។ សណ្តែកក៏មានជាតិសរសៃខ្ពស់ និងបន្ថយដំណើរការណ៍រំលាយអាហារផងដែរ។ នោះហើយគឺជាមូលហេតុដែលអ្នកយល់ថាខ្លួនឯងឆ្អែតបានយូរ និងអាចបញ្ឈប់ការញ៉ាំអាហារច្រើនៗទៀតផង។
ស៊ុប
ចូរចាប់ផ្តើមអាហារមួយប្រភេទជាមួយនឹងទឹកស៊ុបមួយពែង ហើយអ្នកប្រហែលជាឈានទៅរកសភាពមួយញ៉ាំកាន់តែតិចដែរ។ វាមិនមានអ្វីជាបញ្ហាទេបើសិនជាទឹកស៊ុបនោះរាវ ឬខាប់ឡើយ។ ប៉ុន្តែមិនត្រូវលាយជាមួយនឹងក្រែម និងបឺឡើយព្រោះអាចនឹងទទួលបានកាឡូរីច្រើន។
សូកូឡាខ្មៅ
តើអ្នកចង់ញ៉ាំសូកូឡានៅចន្លោះពេលញ៉ាំអាហារទេ? ក្នុងការសិក្សារបស់ កូផេនហាជែន (Copenhagen) បានអោយដឹងថា អ្នកដែលចូលចិត្តញ៉ាំស្ករសូកូឡាខ្មៅ ឃើញថាពួកគេញ៉ាំភីហ្សាតិជាង អ្នកចូលចិត្តញ៉ាំសូកូឡាទឹកដោះគោតិចជាង ១៥ភាគរយក្នុងរយៈពេល ពីរបីម៉ោង។
បន្លែ
អ្នកអាចបន្ថែមបន្លែកាន់តែច្រើនក្នុងរបបអាហារ ព្រោះវាអាចជួយកាត់បន្ថយកាឡូរីបន្ថែមទៀតពេលអ្នកកំពុងតែញ៉ាំអាហារក្នុងពែលតែមួយ។ បន្លែទាំងនោះគឺជាបន្លែផ្តល់សុខភា ព្រមទាំងមានកាឡូរីទាបទៀតផង។
ស៊ុត និងសាច់អាំង
អាហារពេលព្រឹកដែលសម្បូរដោយជាតិប្រូតេអ៊ីន ប្រហែលជាជួយប្រឆាំងនឹងការញ៉ាំអាហារសម្រនច្រើនៗពេញមួយថ្ងៃបាន។ ក្នុងការសិក្សាទៅលើក្រុមស្ត្រីវ័យក្មេងដែលធាត់ជ្រុលមួយបានអោយដឹងថា អ្នកដែលចាប់ផ្តើមថ្ងៃថ្មីនៅពេលព្រឹកជាមួយនឹងប្រូតេអ៊ីន ៣៥ក្រាម បានធ្វើអោយពួកគេឆ្អែតបានយូរជាងធម្មតា។ ស្ត្រីត្រូវបានគេអោយញ៉ាំអាហារពេលព្រឹកបាន ៣៥០កាឡូរីដែលមានជាស៊ុត និងសាច់គោអាំង។ ឥទ្ធិពលរបស់អាហារពេលព្រឹកដែលសម្បូរជាតិប្រូតេអ៊ីនហាក់បីដូចជាយូរដល់ពេលល្ងាចទៀត៕