ការស្រាវជ្រាវថ្មីៗបានបង្ហាញថា ថ្នាំដែលត្រូវបានគេប្រើជាទូទៅក្នុងការគ្រប់គ្រងជំងឺហឺត អាចបង្កើន ហានិភ័យនៃបញ្ហានៃការគេងធ្ងន់ធ្ងរក្នុងចំនោមមនុស្សមួយចំនួន។
វេជ្ជបណ្ឌិត មីហាឡា ថេអូដូរ៉េស្គុយ (Mihaela Teodorescu) ជាសាស្ត្រាចារ្យខាងផ្នែក វេជ្ជសាស្ត្រនៅសាកល វិទ្យាល័យវេជ្ជសាស្ត្រ Wisconsin បាននិយាយថា ថ្នាំ corticosteroids ដែលប្រើដោយការហឺតអាចជម្រុញអោយមានការគេងមិនដកដង្ហើមក្នុងចំនោមអ្នកជំងឺហឺត។

ចំពោះការគេងមិនដកដង្ហើម, ការដកដង្ហើមឈប់មួយភ្លែតណាមួយអំឡុងពេលគេង, រយៈពេលពីរ ឬបីវិនាទី ឬនាទី។ ចំពោះប្រភេទទូទៅបំផុតនៃការគេងមិនដកដង្ហើម, ផ្លូវខ្យល់ក្លាយជាស្ទះ ឬត្បៀតអំឡុងពេលគេង។ ប្រសិនបើមិនព្យាបាលទេនោះ, ការគេងមិនដកដង្ហើមអាចបង្កើនហានិភ័យនៃការឡើងសម្ពាធឈាម, ការគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាដទៃទៀត។
នៅក្នុងការស្រាវជ្រាវថ្មី, បុរស និងស្ត្រី១៨នាក់ដែលត្រូវបានគេវាយតម្លៃនោះ កំពុងតែប្រើថ្នាំ corticosteroid ដោយការហឺត ១.៧៦០មីក្រូក្រាមក្នុងមួយថ្ងៃ។អ្នកស្រាវជ្រាវបានតាមដានបុរស និងស្រី្តចំពោះការប្រើប្រាស់នៃភាពរួមតូចនៃផ្លូវដង្ហើមខាងលើអំឡុងពេលគេង និងមុខងារនៃអណ្តាតរបស់ពួកគេ។ អ្នកជំងឺ៣នាក់មានបរិមាណខ្លាញ់នៅនឹងបំពង់ករបស់ពួកគេដែលត្រូវបានវាស់ដោយ MRI ដែលបានរកឃើញពីការប្រមូលផ្តុំនៃខ្លាញ់ត្រង់តំបន់នៃក ដែលអាចនាំអោយរួមតូចផ្លូវខ្យល់។
Teodorescu បាននិយាយថា អ្នកជំងឺទាំងអ់សមានការប្រែប្រួលអណ្តាតរបស់ពួកគេ និងភាពដដែលនូវផ្លូវខ្យល់ជាមួយនឹងការគេងមិនដកដង្ហើម។ Teodorescu បាននិយាយថា អ្នកជំងឺទាំងនោះត្រូវបានប៉ះពាល់ច្រើនជាងអ្នកជំងឺដទៃទៀត។ គាត់បានបន្ថែមថា រឹតតែមានតម្លៃគឺអ្នកជំងឺដែលមានអាយុលើសពី៣០ឆ្នាំ, បុរស និងអ្នកដែលជំងឺហឺតត្រូវបានគ្រប់គ្រងមិនល្អនៅពេលចាប់ផ្តើមនៃការស្រាវជ្រាវ។

Teodorescu បានសម្រេចចិត្តស្រាវជ្រាវពីឥទ្ធិពលនៃថ្នាំ corticosteroids ក្រោយពីគាត់បានរកឃើញថា ការគេងមិនដកដង្ហើម គឺងាយកើតមានក្នុងចំនោមអ្នកដែលមានជំងឺហឺតធ្ងន់ធ្ងរ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង Journal of Clinical Sleep Medicine។
គាត់បាននិយាយថា ប្រសិនបើអ្នកដែលមានជំងឺហឺត ត្រូវបានគេប្រាប់ថា ពួកគេស្រមុក, ពួកគេគួរតែទៅជួបនឹងគ្រូពេទ្យអំពីភាពដែលអាចទៅរួចនៃការគេងមិនដកដង្ហើមនេះ៕