ខាងក្រោមនេះ Health.com.kh នឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថាចិត្តរបស់បុរសកំពុងតែប្រែប្រួល។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលគេនៅជិតអ្នក ហើយអារម្មណ៍បែរជាមិននៅក្បែរអ្នក ដោយមិនដឹងហោះទៅទីណា។ មិនថាអ្នកសួរគេអ្វី ឬនិយាយជាមួយគេអ្វីទេ គេសុទ្ធតែមិនឆ្លើយតបជាមួយអ្នក ដោយគិតតែចុចទូរស័ព្ទរបស់គេ នោះន័យថា ចិត្តគេកំពុងតែប្រែប្រួលហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នទុកជាមុន។
- នៅពេលដែលគេចាប់ផ្តើមមិនទុកពាក្យដែលអ្នកនិយាយក្នុងចិត្ត ថែមទាំងបំភ្លេចចោល ដោយអ្នកមិនអាចរកឃើញតំណែងអ្នកក្នុងចិត្តរបស់គេ អ្នកគួរតែសម្រេចចិត្តឲ្យហើយ ព្រោះមានថ្ងៃណាមួយ គេនឹងចេញពីអ្នកជាមិនខានឡើយ។
- នៅពេលដែលអ្នកចាប់ផ្តើមពិបាកណាត់ជួបជាមួយគេ ដោយគេអាចរវល់ច្រើនជាងមុន។ ជាពិសេស អ្នកទាំងពីរចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នា ដោយគ្មានមូលហេតុ អ្នកគួរតែប្រយ័ត្ន ព្រោះគេកំពុងតែមានថ្មីហើយ។ ដូចនេះ អ្នកគួរតែត្រៀមចិត្តទុកជាមុន ទើបមិនសូវឈឺខ្លាំង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)