អ្នកអាចមានការឈឺក្បាលខ្ទោកៗ ចង់ក្អួត វិលមុខ ចាញ់ពន្លឺ និងសំឡេង ឈឺសាច់ដុំ និង ឆេវឆាវដែលមកពីការប្រើប្រាស់គ្រឿងស្រវឹងដ៏លើសលុប។ តើធ្វើដូចម្តេចទើបឆាប់ស្វាង? បើទោះបីជាយើងមិនចង់គិតថាវាជាបែបនេះជាពិសេសនៅពេលដែលយើងកំពុងមានដូចជាពេលវេលាមួយដ៏ល្អ គ្រឿងស្រវឹងគឺពិតជាគ្រឿងញៀនមួយ។

វាអាចបន្ថយការធ្លាក់ទឹកចិត្ត ហើយនៅពេលដែលគេប្រើប្រាសលើសវាចូលក្នុងរាងកាយរបស់អ្នកវាជាសារធាតុពុល។ រាងកាយរបស់អ្នកមានប្រតិកម្មដូចគ្នាទៅនឹងការប្រើប្រាស់ថ្នាំលើសចំនួនដែរ។ វិធីដ៏ល្អបំផុតដើម្បីបងា្ករការស្រវឹងគឺញ៉ាំស្រាក្នុងកម្រិតមធ្យម ឬតមមិនប្រើគ្រឿងស្រវឹងតែម្តង។ ប៉ុន្តែការ បង្គ្រប់ជាតិទឹក និងថែទាំបានល្អនៅពេលអ្នកកំពុងញ៉ាំស្រាអាចជួយកម្រិតភាពស្រវឹងរបស់អ្នក ។
ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចជួយអ្នកក្នុងការបន្ថយនូវអាការៈស្រវឹងស្រា៖
- ញ៉ាំចេកៈ ចេកគឺជាមិត្តដ៏ល្អបំផុតរបស់អ្នក! ខណៈពេលដែលអ្នកស្រវឹង និងកំពុងតែ មានការនោមច្រើនដែលជាហេតុធ្វើអោយបាត់បង់ជាតិប៉ូតាស្យូមពីរាងកាយច្រើនតាម ទឹកនោម។ បរិភោគចេកដែលពោរពេញទៅដោយសារធាតុប៉ូតាស្យូមនឹងធ្វើអោយអ្នកបាតវិលមុខ។ អ្វីទាំងអស់ដែលអ្នកត្រូវធ្វើគឺញ៉ាំចេក។
- ញ៉ាំខ្ញីៈ ខ្ញីត្រូវបានគេប្រើជាយូរណាស់មកហើយដើម្បីព្យាបាលការចង្អោរ និងពុលរលក ។ ហើយចាប់តាំងពីការស្រវឹងមានសភាពដូចទៅនឹងការពុលរលកនេះមិនមានអ្វីគួរ អោយឆ្ងល់នោះទេដែលគេយកវាមកប្រើក្នុងពេលស្រវឹង។ប្រសិនបើអ្នកពិតជាស្រវឹងមែនវិធីដ៏ល្អបំផុតគឺផឹកទឹកខ្ញី( មិនតម្រូវអោយមានការរៀបចំអ្វីនោះទេ )។ ប្រសិនបើ អ្នកនៅតែអាចធ្វើវាបានត្រឹម១០នាទីសូមឆុងតែខ្ញីមួយកែវ។ កាត់ខ្ញីពី១០ទៅ១២ចំណិត ខ្ញីស្រស់លាយជាមួយទឹក៤ពែង។ រំងាស់រយៈពេល១០នាទី។ ច្រោះ ហើយបន្ថែមទឹក ក្រូច ឬទឹកក្រូចឆ្មាមួយចំហៀង និងទឹកឃ្មុំកន្លះពែង។
- ញ៉ាំអាហារៈ ម្ហូបអាហារគឺប្រហែលជារឿងចុងក្រោយដែលអ្នកគិតនៅខណៈពេលងើប ពីស្រវឹង ប៉ុន្តែអ្នកត្រូវការញ៉ាំអ្វីមួយសំរាប់ទ្រទ្រង់ថាមពល។ នៅតែញ៉ាំសសារធាតុរាវៗរហូតដល់អ្នកអាចញ៉ាំអ្វីដែលរឹងបាន។ បន្ទាប់មកចាប់ផ្តើមញ៉ាំអាហារដែលងាយរំ លាយដូចជានំបុ័ងអាំងធម្មតា បាយ ឬស៊ុប។
- ស្អំទឹកកកៈ ដាក់ទឹកកកស្អំនៅលើក្បាលដែលឈឺ។ ដាក់កំទេចទឹកកកនៅក្នុងថង់ប្លា ស្ទិចរុំនៅក្នុងកន្សែងស្ងួតហើយស្អំនៅកន្លែងដែលមានការឈឺចាប់។ ឬគ្រាន់តែត្រាំ កន្សែងនៅក្នុងទឹកកកហើយដាក់វានៅលើថ្ងាស់ហើយសំរាក។
- ញ៉ាំទឹកផ្លែឈើៈ ទឹកផ្លែឈើជាពិសេសទឹកក្រូចច្របាច់ស្រស់ នឹងជួយបង្កើនកម្រិត ជាតិស្ករក្នុងឈាមរបស់អ្នក និងជួយបង្កភាពងាយស្រួលនៃរោគសញ្ញានៃការស្រវឹង របស់អ្នក។ ទោះជាយ៉ាងណាបើមានការឈឺក្រពះ រំលងទឹកផ្លែឈើដែលមានជាតិ អាស៊ីតដូចជាទឹកក្រូច ទឹកផ្លែប៉ោមជាដើម។
- ញ៉ាំទឹកៈ ក្រោយពីស្រវឹង ញ៉ាំទឹកគឺជាការព្យាបាលដ៏ល្អបំផុតសំរាប់ការស្រវឹង។ ការខ្វះ ជាតិទឹកអាចបណ្តាលអោយមានភាពមិនស្រួលដែលជាប់ទាក់ទងជាទៅនឹងការស្រវឹង។ សូមញ៉ាំទឹកធម្មតា ឬទឹកដែលមានហ្គាស។ សូមញ៉ាំអោយបានច្រើនជាងប្រាំបីកែវ ក្នុងមួយថ្ងៃខណៈពេលដែលស្វាងពីស្រវឹង៕