តែបៃតងគឺជាភេសជ្ជៈដែលល្អសម្រាប់សុខភាពបំផុតនៅលើលោកនេះ។ វាមានផ្ទុកដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដែលមានឥទ្ធិពលយ៉ាងខ្លាំងមកលើរាងកាយ។ នេះរួមបញ្ចូលទាំងការធ្វើអោយប្រសើរឡើងដល់មុខងារនៃខួរក្បាល បញ្ចុះជាតិខ្លាញ់ បន្ថយហានិភ័យនៃជំងឺមហារីក និងអត្ថប្រយោជន៍មិនគួរអោយជឿជាច្រើនផ្សេងទៀត។
តែបៃតងវាមិនគ្រាន់តែរធ្វើអោយអ្នកមានស្មារតីល្អនោះទេ វាក៏អាចធ្វើអោយអ្នកឆ្លាតវាងវៃផងដែរ។ សារធាតុដែលសំខាន់គឺសារធាតុកាហ្វេអ៊ីន(Caffeine)ដែលត្រូវបានគេស្គាល់ថាជាសារធាតុរំញោច(Stimulant)។ វាមិនមានច្រើនដូចដែលមាននៅក្នុងកាហ្វេនោះទេ ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់ការឆ្លើយតបដោយមិនបង្កអោយមានផលប៉ះពាល់(ញ័រសាច់)ដែលជាប់ទាក់ទងជាមួយនឹង ជាតិកាហ្វេអ៊ីនដ៏ច្រើនលើសលប់ដែលមាននៅក្នុងកាហ្វេ។
អ្វីដែលសារធាតុកាហ្វេអ៊ីនធ្វើនៅក្នុងខួរក្បាលគឺវាទៅបញ្ឈប់សកម្មភាពនៃសារធាតុរារាំងចរន្តប្រសាទ(Inhibitory Neurotransmitter) មួយដែលជាអាដេនូស៊ីន(Adenosine)។ វិធីនេះវាពិតជាអាចបង្កើននៅសកម្មភាពនៃកោសិការប្រសាទ និងធ្វើអោយមានការកើនឡើងនូវសារធាតុចរន្តប្រសាទ(Neurotransmitters) ដូចជាដូប៉ាម៉ីន(dopamine) និងណ័រអេពីណេហ្វ្រីន(norepinephrine)។ ជាតិកាហ្វេអ៊ីនត្រូវបានគេសិក្សាយ៉ាងល្អិតល្អន់ និងអាចនាំអោយមានភាពប្រសើរឡើងនៅក្នុងទិដ្ឋភាពផ្សេងគ្នានៃ មុខងាររបស់ខួរក្បាលរួមទាំងធ្វើអោយអារម្មណ៍បានប្រសើរឡើង មានការប្រុងប្រយ័ត្ន និងការចងចាំ។
ទោះជាយ៉ាងណាតែបៃតងមិនគ្រាន់តែមានសារធាតុកាហ្វេអ៊ីនប៉ុណ្ណោះទេ វាក៏ មានផងដែរនូវពពួកអាស៊ីតអាមីណូ L-theanineដែលជាសារធាតុដែលអាចឆ្លងកាត់ស្រទាប់ការពារខួរក្បាលបាន។ L- theanineជួយបង្កើនសកម្មភាពរបស់សារធាតុសម្រាប់បញ្ឈប់សារធាតុចរន្តប្រសាទGABA ដែលមានឥទ្ធិពលប្រឆាំងនឹងការថប់បារម្ភ។ វាក៏បង្កើនសារធាតុដូប៉ាមីន (dopamine) និងការផលិតនៃរលកអាល់ហ្វានៅក្នុងខួរក្បាល។
ការសិក្សាបានបង្ហាញថា ជាតិកាហ្វេអ៊ីន និងL – theanineអាចមានសកម្មភាពសហការគ្នា។ ការរួមគ្នានៃសារធាតុទាំងពីរ នេះគឺអាចធ្វើអោយប្រសើរឡើងនូវមុខងាររបស់ខួរក្បាល។ ដោយសារតែL theanine និងកម្រិត ទាបនៃជាតិកាហ្វេអ៊ីនតែបៃតងអាចផ្តល់អោយអ្នកនូវផលប៉ះពាល់តិចជាង និងផលប្រយោជន៏ខុសគ្នាជាច្រើនជាងកាហ្វេ។ មនុស្សជាច្រើនបានរាយការណ៏អំពីការមានថាមពលកាន់តែច្រើន និងមានផល់ប្រយោជន៏ជាច្រើនទៀតពេលដែលពួកគេញ៉ាំតែបៃតង បើសិនជាធ្វើការប្រៀបធៀបទៅនឹងកាហ្វេ៕