អ្នកអាចនឹងរីករាយហើយ បើសិនជាអ្នកមាន កូនដូចបំណងនោះ។ដូច្នេះអ្នកក៏ចង់ដឹងថាតើធ្វើដូចម្តេចទៅទើបដឹងថាអ្នកមានកូនក្នុងផ្ទៃនោះ។ចូរក្រឡេកមើលសញ្ញាដូចខាងក្រោមនេះដែលអាចចង្អុលបង្ហាញថាអ្នកអាចនឹងមានកូន។ពេលមានសញ្ញាទាំងនេះហើយ អ្នកអាចធ្វើតេស្តបន្ថែមទៀតដើម្បីបញ្ជាក់ការពិតគួរជាទីរីករាយនេះ។
ការបាត់រដូវ
ប្រសិនបើរដូវរបស់អ្នកមិនមកតាមធម្មតានោះទេ(amenorrhoea), អ្នកប្រហែលជាអាចមានផ្ទៃពោះ។ មានហេតុផលមួយចំនួនដែរដែលអាចបណ្តាលអោយអ្នកមានការខកខានក្នុងការមករដូវដូចជា ការមានជំងឺ, ស្ត្រេស, ស្ហុក ឬការធ្វើលំហាត់ប្រាណខ្លាំងពេក។ ប៉ុន្តែអ្វីដែលជាហេតុផលញឹកញាប់ជាងគេគឺការមានផ្ទៃពោះប្រសិនបើអ្នកមានការរួមភេទ។ ស្ត្រីមួយចំនួនអាចមានផ្ទៃពោះ ហើយនៅតែមានការហូរឈាមតិចតួចស្របពេលជាមួយការមករដូវរបស់ពួកគេគឺជាធម្មតាអាចកើតមានឡើងក្នុងខែដំបូងៗនៃការមានផ្ទៃពោះរបស់ពួកគេ។
ការប្រែប្រួលសុដន់អាចជាការចង្អុលបង្ហាញថាមានផ្ទៃពោះ
ភ្លាមៗបន្ទាប់អ្នកមានផ្ទៃពោះ, អ្នកអាចចាប់ផ្តើមឃើញ និងមានអារម្មណ៍ទៅនឹងការប្រែប្រួលមួយចំនួននៅនឹងសុដន់ និងក្បាលសុដន់របស់អ្នកៈ
-សុដន់របស់អ្នកអាចឈឺ និងទន់នៅពេលដែលប៉ះ
-សុដន់របស់អ្នកនឹងចាប់ផ្តើមរីកធំ
-ក្បាលសុដន់របស់អ្នកអាចក្លាយជាពណ៌ខ្មៅ
-សរសៃឈាមវ៉ែននៅក្នុងសុដន់របស់អ្នកចាប់ផ្តើមឃើញច្បាស់មិនមែនគ្រប់ស្ត្រីទាំងអស់នឹងធ្លាប់មាន ឬកំនត់សម្គាល់ការប្រែប្រួលទាំងអស់នេះនោះទេ។
អារម្មណ៍ក្អួតចង្អោរ
ការចង់ក្អួតចង្អោរនាពេលព្រឹក គឺជារោគសញ្ញាដំបូងមួយនៃការមានផ្ទៃពោះ។ ការចាញ់កូននេះអាចកើតឡើងនៅគ្រប់ពេលទាំងអស់មិនថាថ្ងៃ ឬល្ងាច និងពេលខ្លះអាចឈឺពេញមួយថ្ងៃក៏មាន។
អ្នកអាចចាញ់ក្លិនមួយចំនួន
អ័រម៉ូននៅក្នុងគ្រាដំបូងនៃការមានគភ៌អាចនឹងធ្វើអោយអ្នកបាត់បង់ក្លិន។អ្នកអាចលែងចង់ផឹកកាហ្វេឬក៏ភេសជ្ជះផ្សេងទៀតដែលមានក្លិនខ្លាំង។ដោយហេតុថាអាហារមានក្លិនខុសគ្នា អ្នកអាចនឹងមានអារម្មណ៍មិនស្រួលខ្លួនពេលឃើញគេធ្វើម្ហូប។ចំណែកស្ត្រីខ្លះទៀតអាចនឹងចង់បរិភោគរបស់ចម្លែកៗដូចជាដីសឬក៏ដីឥដ្ឋជាដើម។បើអ្នកមានសញ្ញានេះ អ្នកគួរតែឆាប់ទាក់ទងគ្រូពេទ្យ។
មានអារម្មណ៍អស់កំលាំង
អំឡុងពេលមានផ្ទៃពោះ, ខ្លួនរបស់អ្នកត្រូវការធ្វើការខ្លាំងជាងមុន។ ការដកដង្ហើមរបស់អ្នកអាចញាប់ ហើយចង្វាក់បេះដូងនឹងកើនឡើង។ ការធ្វើការបន្ថែមនៃខ្លួនរបស់អ្នកអាចធ្វើអ្នកមានអារម្មណ៍ថាអស់កំលាំងខ្លាំង។ ស្ត្រីជាច្រើនបាននិយាយថា ការមានអារម្មណ៍ថាអស់កំលាំងខ្លាំងនេះនៅក្នុងការពពោះដំបូងនេះគឺជារឿងមួយដែលពួកគេមិនដែលភ្លេច។សូមសំរាកនៅពេលណាដែលអ្នកអាច និងគេងបន្ថែម។ ការធ្វើលំហាត់ប្រាណទៀងទាត់ដូចជាការដើរ, ហែលទឹកអាចជួយអ្នកពីការអស់កំលាំងបន្តិចដែរ។
ការប្រែប្រួលប្លោកនោម
រោគសញ្ញាភ្លាមៗមួយផ្សេងទៀតនៃការមានផ្ទៃពោះនោះគឺ ត្រូវការទៅនោមញឹកញាប់ជាងធម្មតា។ ការមានផ្ទៃពោះ អរម៉ូនបណ្តាលអោយមានវានេះ។ អ្នកអាចរកឃើញថាអ្នកត្រូវការក្រោកអំឡុងពេលយប់ដើម្បីទៅនោម។ នេះជាធម្មតាអាចមានត្រឹមតែ២ឬ៣ខែដំបូង និងវាអាចមានមកវិញផងដែរនៅចុងបញ្ចប់នៃការមានផ្ទៃពោះនៅពេលដែលទារកក្នុងពោះរបស់អ្នករីកធំធាត់ទៅ និងទៅសង្កត់លើប្លោកនោមរបស់អ្នក។
មូលហេតុនៃការមានរោគសញ្ញាដំបូង
ការប្រែប្រួលទាំងអស់ដែលយើងបានរៀបរាប់ខាងលើនេះហើយគឺដោយសារតែការប្រែប្រួលអរម៉ូនអំឡុងពេលមានផ្ទៃពោះ។ ប្រហែលជា៧ថ្ងៃបន្ទាប់ពីអំប្រ៊ីយ៉ុងបានកាច់សំបុកនៅក្នុងស្បូនរបស់អ្នក, បរិមាណនៃអរម៉ូនប្រូសេស្តេរ៉ូន និងអរម៉ូន human chorionic gonadotrophin (hCG) បានកើនឡើងនៅក្នុងខ្លួនរបស់អ្នក។ កំរិតខ្ពស់នេះហើយគឺជាហេតុផលមួយដែលហេតុធ្វើអោយស្ត្រីមួយចំនួននិយាយថាពួកគេគ្រាន់តែដឹងថា ពួកគេមានផ្ទៃពោះ, សូម្បីតែមុនពួកគេមិនមករដូវ។
ការបង្កើតនៃការចងចាំ
ប្រសិនបើអ្នកមានការសំអាងពីការមានផ្ទៃពោះរបស់អ្នកហើយ, តើអ្នកគយរធ្វើអ្វីទទៀត? អ្នកអាចសរសេរវាទុកទៅក្នុងសៀវភៅរាល់សញ្ញាទាំងអស់ដែលអ្នកមាននៅក្នុងពេលមានផ្តៃពោះ។ មានប្រភេទជាច្រើននៃការចងចាំនេះដែលធ្វើអោយអ្នកភ្លេចលឿននៅពេលដែលការមានផ្ទៃពោះរបស់អ្នកលូតលាស់បន្តិចម្តងៗ និងនៅពេលដែលកូនរបស់អ្នកត្រូវបានសំរាល។ វាអាចជារឿងមួយដែលគួរអោយអស់សំណើចនៅពេលណាមយយដែលអ្នកអានឡើងវិញសៀវភៅដែលបានកត់ត្រារាល់អ្វីដែលកើតមានចំពោះអ្នកចាប់តាំងបីពេលដំបូងដែលអ្នកមានផ្ទៃពោះនោះ។