ការត្អើកគឺជាចលនារបស់សាច់ដុំសន្ទះខណ្ឌទ្រូង និងពោះ ដោយវាធ្វើចលនាដោយខ្លួនឯង ឬអឆន្ទៈ បន្ទាប់មកក៏មានការបិតខ្សែសម្លេងយ៉ាងលឿន។ ជាធម្មតាបញ្ហាមួយនេះប្រហែលជាកើតឡើងដោយសារតែ៖
- ញ៉ាំអាហារច្រើនពេក ឬលឿនពេក
- ញ៉ាំអាហារហិរ
- ញ៉ាំគ្រឿងស្រវឹង
- ញ៉ាំភេសជ្ជៈមានជាតិហ្គាស
- មានជំងឺជាច្រើនដែលធ្វើឲ្យរលាកដល់សរសៃប្រសាទដែលប៉ះពាល់ដល់សាច់ដុំសន្ទះទ្រូង
- មានអារម្មណ៍ភ័យខ្លាច ឬភ្ញាក់ផ្អើល
- ការប្រើប្រាស់ថ្នាំ
- ការវះកាត់នៅពោះ
- ជំងឺ Metabolic ឬជំងឺសរសៃប្រសាទកណ្តាល៕