វដ្តរដូវ ជាធម្មតា កើតឡើងដោយសារតែការផ្លាស់ប្តូរកម្រិតនៃអ័រម៉ូន ហើយអូវែ ជាអ្នកផលិតអ័រម៉ូនទាំងនេះ។ អូវែ មានការឆ្លើយតបទៅនឹងសញ្ញារបស់អ័រម៉ូន ដែលផលិតពីក្រពេញ Pituitary Gland ដែលស្ថិតកណ្តាលនៃខួរក្បាល ហើយស្ថិតនៅក្រោមការត្រួតពិនិត្យដោយអ័រម៉ូន ដែលផលិតនៅក្នុង Hypothalamus នៃខួរក្បាល។
![](https://www.health.com.kh/wp-content/uploads/2022/07/បញ្ហាមករដូវ១.jpg)
បញ្ហាដែលប៉ះពាល់ដល់ការរៀបចំ ឬចរន្តណាមួយខាងលើ អាចនាំទៅរកការរាំងរដូវ។ ទោះជាយ៉ាងណា ការដែលរាំងរដូវញឹកញាប់ ចំពោះស្ត្រីវ័យក្មេង វាគ្រាន់តែជាការរំលងមួយរយៈប៉ុណ្ណោះ ឬអាចជាការដែលមានផ្ទៃពោះដោយមិនដឹងខ្លួន។ ការរាំងរដូវ អំឡុងពេលកំពុងមានផ្ទៃពោះ គឺជារឿងធម្មតារបស់មនុស្ស។
![](https://www.health.com.kh/wp-content/uploads/2022/07/បញ្ហាមករដូវ២.jpg)
បញ្ហាជាមួយ Hypothalamus អាចបង្កជាការដែលមិនឃ្លានអាហារ ឬការធ្វើលំហាត់ប្រាណខ្លាំង ក៏អាចដើរតួនាទីដ៏សំខាន់មួយ ក្នុងការបង្កឱ្យមានបញ្ហារាំងរដូវដែរ។ វាក៏អាចអាស្រ័យលើអាយុរបស់មនុស្សនោះដែរ ហើយពិសេសប្រសិនបើនាង ទើបតែមានរដូវជាលើកទីមួយឬដំបូង៕