តើក្រពះមិនល្អគួរតែធ្វើដូចម្តេច?មនុស្សសព្វថ្ងៃតែងតែមានទម្លាប់មិនល្អក្នុងការរស់នៅដូចជាការបរិភោគជាដើម ជាហេតុដែលនាំឲ្យពួកគេមានជំងឺក្រពះជារឿយៗ។ដូចនេះតើគួរធ្វើដូចម្តេចទើបអាចការពារក្រពះអ្នកឲ្យមានសុខភាពល្អ?ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអាហារដែលអាចជំនួយដល់ក្រពះអ្នក។
- អ្នកអាចបរិភោគពោតគ្រប់ប្រភេទបានមិនថាលឿង ឬស ព្រោះនៅក្នុងពោតនីមួយៗតែងតែមានសារធាតុទាំងឡាយដែលអាចធ្វើឲ្យក្រពះអ្នកមិនសូវរករឿងអ្នក។
- អ្នកអាចបរិភោគសណ្តែកគ្រប់ប្រភេទ ជាពិសេសសណ្តែខ្មៅព្រោះវាអាចធ្វើឲ្យក្រពះអ្នកមានសុខភាពល្អ ប៉ុន្តែក្រោយពេលដែលអ្នកបរិភោគរួច អ្នកត្រូវផឹកទឹកឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យអ្នកផោមច្រើនបាន ជាងនេះទៅទៀត អ្នកមិនត្រូវបរិភោគច្រើនពេកក្នុងមួយថ្ងៃបានទេ ព្រោះវាអាចប៉ះពាល់ដល់ក្រពះអ្នកបាន ធ្វើឲ្យវារំលាយអាហារមិនបានល្អ។
- អង្ករសម្រូបក៏ជាអង្ករដែលអាចជំនួយដល់ក្រពះអ្នកដែរ ព្រោះវាមានសារធាតុចិញ្ចឹមជាច្រើននៅក្នុងនោះ ថ្វីត្បិតតែវាពិបាកពិសារ ប៉ុន្តែបើអ្នកអាចព្យាយាមបរិភោគ៥ដងក្នុងមួយអាទិត្យ នោះក្រពះអ្នកនឹងគ្មានជំងឺឡើយ។
- នំបុ័ងដែលធ្វើពីស្រូវសាលីក៏ជាអាហារដែលជំនួយក្រពះអ្នកដែរ ព្រោះនៅក្នុងនោះមានសារធាតុចិញ្ចឹមយ៉ាងសន្ធឹកសន្ធាប់ដែលអាចការពារក្រពះអ្នកបានយ៉ាងល្អ មិនងាយឲ្យវាមានជំងឺឡើយ។
- ទឹកដោះគោក៏ល្អចំពោះក្រពះអ្នកដែរ ប៉ុន្តែបើអ្នកប្រតិកម្មជាមួយទឹកដោះគោ ហើយក្រោយពេលដែលផឹករួចមានអាការៈក្អួត អ្នកអាចប្តូរមកផឹកទឹកដោះគោជូរបាន ព្រោះនៅក្នុងទឹកដោះគោជូរមានសារធាតុដូចក្នុងទឹកដោះគោដូចគ្នា។
- អ្នកអាចបរិភោគសំបកក្រូចបាន ព្រោះវាមានសារធាតុដែលអាចជួយក្រពះអ្នកឲ្យរំលាយអាហារបានលឿន ដូចនេះក្រពះអ្នកនឹងគ្មានជំងឺឡើយ។
- ស្ពៃសជាអាហារដែលជួយក្រពះអ្នកឲ្យដំណើរការបានល្អ ហើយវាអាចជួយក្រពះអ្នកកិនអាហារបានល្អដូចគ្នា ដូចនេះវាអាចកាត់បន្ថយអត្រានៃការមានជំងឺក្រពះរបស់អ្នកបានយ៉ាងងាយ៕