ធ្មេញទាល់គឺជាធ្មេញចុងក្រោយគេដែលត្រូវដុះនៅថ្គាមចុងក្រោយគេនៃធ្មេញទាំងលើ និងក្រោម ហើយវាក៏ច្រើនតែតែកើតឡើងនៅចន្លោះអាយុ ១៧ ទៅ ២៥ឆ្នាំដែរ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ធ្មេញទាល់មិនខុសពីធ្មេញផ្សេងឡើយគឺអាច៖
- ពុក
- មានប្រហោង
- ដង្កូវស៊ី
- នឹងនៅជាប់នឹងអញ្ចាញធ្មេញដែរ
បើសិនជាធ្មេញទាល់ស្រាប់តែមានការបង្ករោគ អ្នកត្រូវតែព្យាបាលជាមួយពេទ្យធ្មេញ។ ធ្មេញទាល់គឺចាធ្មេញដែលអាចនឹងមានការបង្ករោគជាងគេដោយសារតែវាពិបាកនឹងសម្អាត ហើយអាហារ និងបាក់តេរីក៏ងាយនឹងជាប់នៅចន្លោះធ្មេញនេះដែរ។ មានបាក់តេរីច្រើនណាស់ដែលអាចបង្ករោគនៅធ្មេញនេះដែលមានដូចជា៖
- Streptococcus
- Actinomyces
- Peptostreptococcus
- Prevotella
- Fusobacterium
- Aggregatibacter
- Eikenella Corrodens។
ការព្យាបាលដោយខ្លួនឯងមិនអាចបំបាត់ការបង្ករោគនៅធ្មេញទាល់ទេ តែការព្យាបាលធម្មតាៗប្រហែលជាជួយបំបាត់ការឈឺចាប់ និងមិនមានផាសុកភាពបណ្តោះអាសន្នដែរដូចជា៖
- បៀមទឹកអំបិល៖ ចូរលាយទឹកក្តៅឧណ្ហៗជាមួយអំបិល ហើយយកវាទៅខ្ពុរក្នុងមាត់ពីរបីដង ហើយខ្ជាក់ចេញវិញ។ អំបិលនឹងជួយបន្ថយសកម្មភាពរបស់បាក់តេរីមួយចំនួនបាន
- ស្អំទឹកកក៖ ចូរដាក់ថង់ទឹកកកមកស្អំនៅថ្ពាលខាងក្រៅ ជាពិសេសកន្លែងដែលមានការបង្ករោគតែម្តង។ ភាពត្រជាក់នឹងជួយបន្ថយការហើម និងរលាក
- ប្រើថ្នាំបំបាត់ការឈឺចាប់៖ថ្នាំបំបាត់ការឈឺចាប់ និងជែលលាបឲ្យស្ពឹកអាចជួយបំបាត់ការឈឺចាប់ និងគេងលក់ស្រួលមុនពេលទៅជួបពេទ្យ។
ពេលដែលត្រូវទៅជួបពេទ្យ
ចូរទាក់ទងទៅគ្រូពេទ្យធ្មេញ និងធ្វើការណាត់ជួបបើសិនជាអ្នកមានការឈឺចាប់ ឬមិនស្រួលណាមួយនៅជុំវិញធ្មេញទាល់។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) អ្នកទំនងជាត្រូវការថតកាំរស្មីអ៊ីច និងពិនិត្យដើម្បីរកមើលប្រភពនៃមូលហេតុ។ ចូរចងចាំរាល់រោគសញ្ញាដែលទាក់ទងនឹងធ្មេញ អញ្ចាញ ឬថ្គាមទាំងអស់ផងដូចជា៖
- ការឈឺចាប់ ឬស្រាវធ្មេញ
- អញ្ចាញដែលហើម ឬតឹងឈឺ
- អញ្ចាញធ្មេញឡើងក្រហម ឬហូរឈាម
- មានចេញទឹកសៗនៅជុំវិញធ្មេញ
- ក្លិនមាត់អាក្រក់
- មានរសជាតិអាក្រក់ក្នុងមាត់
- ឈឺថ្គាម
- ហើមថ្គាម
- រឹងថ្គាម
- ពិបាកដកដង្ហើម ហាមាត់ ឬនិយាយ។
អ្នកប្រហែលជាមានការក្តៅខ្លួន គ្រុន ចង្អោ ឬឈឺក្បាលផងដោយសារតែការបង្ករោគនៅលើធ្មេញទាល់៕