នៅពេលអ្នកមានផ្ទៃពោះ ការញ៉ាំអាហារផ្តល់សុខភាព របបអាហារមានតុល្យភាព គឺជាផ្នែកមួយដ៏សំខាន់បំផុតដែលអ្នកអាចធ្វើបានដើម្បីខ្លួនឯង និងទារកក្នុងផ្ទៃ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាហារដែលអ្នកញ៉ាំគឺជាប្រភពដ៏សំខាន់នៃជីវជាតិសម្រាប់ផ្គត់ផ្គង់កូនក្នុងផ្ទៃ ដូច្នេះយកល្អគួរតែញ៉ាំអាហារណាដែលសម្បូរជីវជាតិ។ ជីវជាតិដែលត្រឹមត្រូវអាចជួយជំរុញដល់ការលូតលាស់ និងធំធាត់របស់កូនបាន។
របបអាហារផ្តល់សុខភាពត្រូវតែមានដូចជា៖
- កាបូអ៊ីដ្រាត
- ខ្លាញ់
- ប្រូតេអ៊ីន
- វីតាមីន
- ជាតិរ៉ែ
- ទឹកច្រើន។
ស្រ្តីមានផ្ទៃពោះគួរតែជ្រើសរើសអាហារសំខាន់ៗទាំងប្រាំប្រភេទដូចខាងក្រោមនេះ៖
- បន្លែ
- ផ្លែឈើ
- អាហារធ្វើពីទឹកដោះគោ
- ប្រូតេអ៊ីន
ក្នុងត្រីមាសទីពីរ វាគឺជារឿងសំខាន់ណាស់ក្នុងការញ៉ាំអាហារសម្បូរជាតិកាលស្យូម ម៉ាញ៉េស្យូម និងវីតាមីន D។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ជីវជាតិទាំងនេះនឹងជួយកូនឲ្យលូតលាស់ឆ្អឹង និងធ្មេញរឹងមាំ។ ការញ៉ាំអាហារផ្ទុកខ្លាញ់អូមេហ្គាបីក៏មានប្រយោជន៍ដែរ ព្រោះវាសំខាន់សម្រាប់ការលូតលាស់ខួរក្បាលរបស់ក្មេង។ អាហារដែលមានជីវជាតិទាំងនេះមានដូចជា៖
- ផ្លែបឺរ
- ប្រូខូលី
- សណ្តែកខៀវ
- ស្ពៃក្តោប
- ការ៉ុត
- យ៉ាអួរ
- ផ្លែឈើគ្រាម
- គ្រាប់ល្ពៅ
- គ្រាប់ផ្កាឈូករ័ត្ន។
វាគឺជារឿងមានប្រយោជន៍ណាស់ក្នុងការរៀបចំ និងចំអិនអាហារដោយខ្លួនឯងនៅផ្ទះដើម្បីប្រាកដថា អ្នកបានរក្សានូវតុល្យភាព និងរបបអាហារផ្តល់សុខភាពហើយ។ អាហារស្រស់ៗតែងតែជាជម្រើសដ៏ល្អបំផុតដែលអ្នកគួរតែយកមកទទួលទាន។
មានអាហារតិចតួចដែរ ដែលអ្នកគួរតែកាត់បន្ថយ ឬចៀសវាងការញ៉ាំពេលមានផ្ទៃពោះដូចជា សាច់ឆៅ ស៊ុត និងត្រីមួយចំនួន។ ចូរចៀសវាងការញ៉ាំត្រីធំៗដូចជា ត្រីដាវ ឬត្រីឆ្លាមជាដើម ដោយសារតែវាត្រូវបានកេដឹងថា ផ្ទុកជាតិប៉ារតខ្ពស់ ដែលបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃបាន។ ប៉ុន្តែអាហារមានជាតិប៉ារតទាបមានដូចជា ត្រីសាលម៉ុង ឬបង្គាជាដើម។
វាមិនអីឡើយក្នុងការញ៉ាំកាហ្វេ ឬភេសជ្ជៈផ្សេងៗដែលមានជាតិកាហ្វេអ៊ីនខណៈពេលកំពុងមានផ្ទៃពោះ តែចូរកាត់បន្ថយការញ៉ាំមកត្រឹមមួយទៅពីរពែងក្នុងមួយថ្ងៃបានហើយ។
ចូរចៀសវាងការញ៉ាំគ្រឿងស្រវឹងទាំងស្រុងតែម្តងខណៈពេលកំពុងតែមានផ្ទៃពោះ។ ការញ៉ាំគ្រឿងស្រវឹងក្នុងពេលនេះ អាចធ្វើឲ្យកូនកើតមកខូចអវៈយវៈ និងផលវិបាកផ្សេងៗទៀតដូចជា ចង្កោមរោគសញ្ញាទារកស្រវឹង ឬហៅថា Fetal Alcohol Syndrome៕