ការហាត់ប្រាណមានប្រយោជន៍អស្ចារ្យច្រើនណាស់សម្រាប់រាងកាយ ផ្លូវចិត្ត និងសុខភាពក្នុងខ្លួន។ ប៉ុន្តែវាមិនមែនតែងតែងាយស្រួលឡើងក្នុងការរក្សាភាពខ្ជាប់ខ្ជួនដើម្បីធ្វើវាទៀងទាត់។ នៅពេលហាត់ប្រាណ យកល្អគួរតែគិតអំពីប្រយោជន៍វិជ្ជមានឲ្យបានច្រើនជាងអវិជ្ជមាន។ យ៉ាងណាមិញ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការចង្អោក្រោយពីហាត់ប្រាណរួចគឺជាឥទ្ធិពលអវិជ្ជមានដែលកើតឡើងជាញឹកញាប់ ប៉ុន្តែវាជារឿងដែលស្រួលក្នុងការចៀសវាងទេ។
ចាប់ផ្តើម ឬបញ្ចប់លឿនពេក
អ្នកគួរតែមានទម្លាប់កម្តៅសាច់ដុំ និងត្រជាក់សាច់ដុំមុនពេល និងក្រោយពេលហាត់ប្រាណដោយប្រើកម្លាំងសាច់ដុំ បើសិនជាមិនចង់ឲ្យមានរបួសទេនោះ។ នេះហើយគឺជាហេតុផលមួយដែលធ្វើឲ្យ ការចាប់ផ្តើម ឬឈប់ហាត់ប្រាណលឿនពេកបង្កជាការចង្អោកើតឡើង។
ការញ៉ាំ និងផឹកទឹកមុនពេលហាត់ប្រាណ
ការចង្អោក៏កើតឡើងក្នុងពេលហាត់ប្រាណដោយសារតែមានចរន្តឈាមដែលត្រូវហូរចូលទៅក្នុងផ្លូវក្រពះពោះវៀន ត្រូវបានប្តូរទិសទៅសាច់ដុំដែលយើងកំពុងតែហាត់វិញ ដូច្នេះហើយ វានឹងបន្ថយល្បឿននៃការរំលាយអាហារ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) និងបង្កភាពមិនសម្រួលបែបនេះទៅ។ ដូច្នេះ ចូរចៀសវាងការញ៉ាំអាហារភ្លាមៗមុនពេលហាត់ប្រាណ។ ការញ៉ាំទឹកច្រើនពេកក្នុងពេលហាត់ក៏អាចធ្វើឲ្យកង្វះជាតិសូដ្យូមក្នុងឈាម រហូតដល់មានអារម្មណ៍ចង់ចង្អោដែរ
ហាត់ប្រាណក្រោមអាកាសធាតុក្តៅ
ភាពក្តៅនឹងធ្វើឲ្យយើងបែកញើស ដែលជាវិធីដ៏ល្អមួយក្នុងការច្រោះជាតិពុលក្នុងខ្លួន និងជួយឲ្យមានអារម្មណ៍ថាអ្នកបានហាត់ប្រាណខ្លាំងក្លា។ ប៉ុន្តែវាក៏ធ្វើឲ្យខ្សោះជាតិទឹកក្នុងខ្លួនខ្លាំង និងបង្កការខ្សោយសម្ពាធឈាម និងបន្ថយការផ្គត់ផ្គង់ឈាមដែរ។ ដូច្នេះការខ្សោះជាតិទឹកបែបនេះគឺងាយនឹងនាំឲ្យចង្អោណាស់ ដូច្នេះចូរប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់ផងនៅពេលហាត់ប្រាណនៅស្ថានភាពបែបនេះ។
ហាត់ប្រាណខ្លាំងពេក
មូលហេតុញឹកញាប់ដែលនាំឲ្យមានអារម្មណ៍មិនស្រួលក្នុងខ្លួនក្រោយពីហាត់ប្រាណរួចគឺព្យាយាមខំហាត់ខ្លាំងពេកនៅពេលរាងកាយមិនទាន់ត្រៀមខ្លួនរួច។ ខណៈពេលដែលអ្នកគ្រាន់តែចាប់ផ្តើមហាត់ប្រាណ ៦ដងក្នុងមួយសប្តាហ៍ ចូរធ្វើការហាត់ទៅតាមកម្រិតដែលខ្លួនអាចធ្វើបានសិនទៅ។ រឿងនេះនឹងជួយឲ្យអ្នកចៀសផុតពីការមានអារម្មណ៍ចង្អោជាមិនខាន៕