ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីខុសក្នុងការលាងដបទឹកដោះគោកូន។ តើមានអ្វីខ្លះទៅ?
មានអ្នកម្តាយមួយចំនួនក្រោយពេលដែលលាងដបរួច តែងយកទៅស្ងោរទឹកក្តៅដើម្បីសម្លាប់មេរោគ។ ប៉ុន្តែតើអ្នកដឹងទេថា មានដបទឹកដោះគោមួយចំនួន ក្រោយពេលដែលស្ងោររួច វាអាចបញ្ចេញសារធាតុមិនល្អផ្ទុកក្នុងដបទឹកដោះគោកូន ដោយធ្វើឲ្យកូនបៅយូរទៅ អាចកើតមានបញ្ហាសុខភាពបាន។ ជាពិសេស មានអ្នកម្តាយមួយចំនួន ពេលទិញដបទឹកដោះគោ តែងជ្រើសរើសដបដែលមានម៉ូតច្រើន ព្រោះមើលទៅស្អាត។ ប៉ុន្តែការជ្រើសរើសដបបែបនេះ មិនល្អចំពោះកូនឡើយ ព្រោះពិបាកក្នុងការលាងសម្អាត ដោយធ្វើឲ្យមេរោគអាចផ្ទុកក្នុងនោះច្រើន។ ដូចនេះ អ្នកគួរតែប្រើដបទឹកដោះគោដែលសាមញ្ញ ហើយងាយស្រួលលាងសម្អាត ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរតែប្រើសាប៊ូសម្រាប់លាងដបទឹកដោះគោកូន ហើយក្រោយកូនបៅរួចចំនួន១ម៉ោង អ្នកគួរតែលាងចេញ ទើបមិនធ្វើឲ្យមេរោគច្រើនផ្ទុកក្នុងដបនោះច្រើន ធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពកូន៕