គ្រូពេទ្យ មានឧបករណ៍ជាច្រើន សម្រាប់ព្យាបាលជំងឺមហារីក ហើយជម្រើស ក្នុងការព្យាបាលជំងឺមហារីក រួមមាន ៖
• ការវះកាត់ គឺជាការវះកាត់ផ្នែកណាមួយ ដែលជាជំងឺមហារីកចេញ តាមដែលអាចធ្វើទៅបាន។
• ការព្យាបាលដោយគីមី គឺជាប្រើប្រាស់ថ្នាំ ដើម្បីសម្លាប់កោសិកាមហារីក។
• ការព្យាបាលដោយវិទ្យុសកម្ម គឺជាប្រើប្រាស់កាំរស្មី ដែលមានថាមពលខ្ពស់ ដើរដោយថាមពល ដូចជា កាំរស្មីអ៊ិច ដើម្បីសម្លាប់កោសិកាមហារីក។
• ការវះកាត់ប្តូរកោសិកាដើម គឺជាការវះកាត់ប្តូរខួរឆ្អឹង ព្រោះខួរឆ្អឹង ស្ថិតនៅខាងក្នុងឆ្អឹងដែលជាកន្លែងបង្កើតកោសិកាឈាម ចេញពីកោសិកាឈាមដើម ។ ការវះកាត់ប្តូរកោសិកាដើម អាចប្រើកោសិកាដើម របស់អ្នកជំងឺខ្លួនឯង ឬកោសិកាដើមអ្នកផ្ដល់ឱ្យ។
• ការព្យាបាល ដោយប្រើប្រព័ន្ធភាពស៊ាំរាងកាយ គឺជាការបង្កើនប្រព័ន្ធភាពស៊ាំរាងកាយ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺមហារីកនៅក្នុងរាងកាយ ព្រោះជាធម្មតា ប្រព័ន្ធភាពស៊ាំរាងកាយ មិនអាចសម្គាល់កោសិកាមហារីកបាននោះទេ។ ដូច្នោះ ការព្យាបាលដោយប្រើប្រព័ន្ធភាពស៊ាំរាងកាយ នឹងជួយឱ្យប្រព័ន្ធការពាររាងកាយ អាចកត់សម្គាល់កោសិកាមហារីក និងវាយប្រហារវាបាន។
• ការព្យាបាលដោយអ័រម៉ូន គឺជាការយកអ័រម៉ូនមួយចំនួន ចេញពីរាងកាយ ឬទប់ស្កាត់ផលប៉ះពាល់របស់វា ដែលបណ្តាលឱ្យកោសិកាមហារីក បញ្ឈប់ការរីកលូតលាស់ ព្រោះប្រភេទនៃជំងឺមហារីកមួយចំនួន ត្រូវបានជំរុញដោយអ័រម៉ូនក្នុងរាងកាយ ដូចជា ជំងឺមហារីកសុដន់ និងមហារីកក្រពេញប្រូស្តាត។
• ការព្យាបាលដោយថ្នាំ គឺជាការផ្តោតទៅលើ ភាពមិនប្រក្រតី នៃកោសិកាមហារីក ដែលរស់រានមានជីវិត។
• ការសាកល្បងព្យាបាល គឺជាការសិក្សា ដើម្បីស៊ើបអង្កេតវិធីថ្មី ក្នុងការព្យាបាលជំងឺមហារីក៕
