ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកមិនងាយចាស់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែញ៉ាំទឹកឲ្យបានយ៉ាងតិច៨កែវក្នុងមួយថ្ងៃ ទើបអាចជួយជម្រះជាតិពុលក្នុងរាងកាយអ្នក ដោយធ្វើឲ្យស្បែកអ្នកស្អាតខ្លាំង។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកមិនងាយចាស់ជ្រួញឡើយ។
- អ្នកមិនគួរតែងចូលគេងយប់ជ្រៅឡើយ ព្រោះនៅពេលដែលអ្នកមិនចូលគេងពីព្រលឹម នោះអ្នកនឹងងាយចាស់ជាទីបំផុត។ ដូចនេះ ទម្លាប់ក្នុងការចូលគេងយប់ជ្រៅ អ្នកគួរតែបោះចោលឲ្យលឿនជាទីបំផុត ដើម្បីស្បែករបស់អ្នក។
- អ្នកមិនគួរផ្តល់សម្ពាធខ្លាំងដល់រាងកាយអ្នកឡើយ ព្រោះនៅពេលដែលអ្នករងសម្ពាធខ្លាំង នឹងអាចធ្វើឲ្យស្បែកអ្នកឆាប់ខូចខ្លាំងណាស់ ដោយធ្វើឲ្យស្បែកអ្នកឆាប់ជ្រួញមុនអាយុ។ ដូចនេះ អ្នកគួរតែចេះបន្ធូលអារម្មណ៍ ហើយទម្លាក់សម្ពាធចុះខ្លះ ទើបអាចការពារស្បែករបស់អ្នកបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)