វាជារឿងសំខាន់ដើម្បីដឹងថា គ្រុនក្តៅដោយឯកឯងមិនមែនជាជំងឺនោះទេ ប៉ុន្តែជាធម្មតាវាជារោគសញ្ញានៃបញ្ហាមួយចំនួន។
គ្រុនក្តៅមានមូលហេតុមួយចំនួនដូចជាៈ
- ការឆ្លងមេរោគៈ គ្រុនក្តៅភាគច្រើនត្រូវបានបង្កឡើងដោយការឆ្លងមេរោគ ឬជំងឺផ្សេងៗ។ គ្រុនក្តៅជួយអោយខ្លួនប្រឆាំងទប់ទល់នឹងការឆ្លងមេរោគដោយភ្ញោចលើចលនការការពារពីធម្មជាតិ។
- ការស្លៀកសម្លៀកបំពាក់ច្រើនជាន់ៈ កុមារ ជាពិសេសក្មេងទើបនឹងកើត, អាចក្តៅខ្លួនប្រសិនបើពួកគេត្រូវបានគេពាក់សម្លៀកបំពាក់ច្រើនពេក ឬស្ថិតក្នុងបរិយាកាសក្តៅដោយសារតែពួកគេមិនទាន់គ្រប់គ្រងសីតុណ្ហភាពនៃខ្លួនអោយដូចទៅនឹងមនុស្សធំបាន។ ទោះជាយ៉ាងណាក៏ដោយ, ដោយសារតែការក្តៅខ្លួនចំពោះក្មេងទើបនឹងកើតអាចបញ្ហាពីការឆ្លងមេរោគធ្ងន់ធ្ងរ, សូម្បីតែកុមារដែលស្លៀកពាក់ច្រើនជាន់ក៏ដោយ, ត្រូវតែត្រូវបានពិនិត្យដោយគ្រូពេទ្យថាតើពួកគេមានគ្រុនក្តៅឬយ៉ាងណា។
- ការចាក់វ៉ាក់សាំងៈ ទារក និងកុមារជួនកាលមានគ្រុនក្តៅតិចតួចក្រោយពីទទួលវ៉ាក់សាំង។
នៅពេលណាដែលគ្រុនក្តៅគឺជារោគសញ្ញានៃបញ្ហាធ្ងន់ធ្ងរ
ពីមុន, គ្រូពេទ្យបានផ្តល់ដំបូន្មានតែអោយព្យាបាលតែភាពក្តៅមួយមុខប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះ, ពួកគេបានណែនាំអោយពិចារណាទាំងសីតុណ្ហភាពក្នុងខ្លួន និងមូលហេតុដទៃទៀត។
កុមារដែលសីតុណ្ហភាពរបស់ពួកគេទាបជាង៣៨,៩អង្សាសេ ជារឿយៗមិនតម្រូវអោយប្រើថ្នាំនោះទេប្រសិនបើពួកគេមានសភាពធម្មតា។ វាមានករណីលើកលែងផងដែរដូចជា ប្រសិនបើអ្នកមានក្មេងអាយុតិចជាង៣ខែក្រោយពីវាស់សីតុណ្ហភាពនៅនឹងរន្ធគូថនោះគឺខ្ពស់ជាង៣៨អង្សាសេ, សូមប្រញាប់ទៅរកគ្រូពេទ្យ។
សូម្បីតែការក្តៅខ្លួនតិចតួចអាចជាសញ្ញានៃការឆ្លងមេរោគធ្ងន់ធ្ងរចំពោះកុមារតូចៗ។ប្រសិនបើកូនរបស់អ្នកនៅចន្លោះពី៣ខែ ទៅ៣ឆ្នាំ ហើយមានការក្តៅខ្លួនលើសពី៣៩អង្សាសេនោះ, សូមទាក់ទងទៅគ្រូពេទ្យថាតើគាត់ត្រូវការពិនិត្យកូនរបស់អ្នកឬទេ។ ចំពោះកុមារធំ, សូមប្រាប់ពីអាកប្បកិរិយា និងសកម្មភាពនានាផងដែរ។ ការមើលថាតើកូនរបស់អ្នកមានអាកប្បកិរិយារបៀបណា នឹងផ្តល់នូវគំនិតមួយចំនួនដែរដែលថាតើជំងឺមិនធ្ងន់ធ្ងរគឺជាមូលហេតុ ឬថាតើកូនរបស់អ្នកគួរតែត្រូវបានពិនិត្យដោយគ្រូពេទ្យឬយ៉ាងណា។
ជំងឺអាចមិនធ្ងន់ធ្ងរប្រសិនបើកូនរបស់អ្នកៈ
- នៅតែលេង
- នៅតែញ៉ាំ និងផឹក
- នៅតែមានចលនា និងញញឹមដាក់អ្នក
- មានពណ៌ស្បែកធម្មតា
- មានសភាពធម្មតានៅពេលដែលកម្តៅរបស់ពួកគេធ្លាក់ចុះ
- សូមកុំបារម្ភខ្លាំងពេកអំពីកូនដែលក្តៅដែលមិនចង់ញ៉ាំអាហារនោះ។ នេះគឺជារឿងទូទៅមួយជាមួយនឹងការឆ្លងមេរោគដែលបណ្តាលអោយគ្រុនក្តៅនោះ។ ចំពោះកុមារដែលនៅតែផឹក និងនោមធម្មតា, ការមិនញ៉ាំដូចធម្មតាគឺជារឿងធម្មតាទេ៕