ជំងឺរលាកសួតអាចបង្កឡើងដោយបញ្ហាជាច្រើនប្រភេទ ប៉ុន្តែបញ្ហាចំបង់ជាងគេគឺជាបាក់តេរី និងវីរ៉ុស ដែលរស់នៅធម្មតានៅក្នុងបរិដ្ឋាន ។ ជាធម្មតារាងកាយរបស់អ្នកអាចទប់ទុលនឹងការឈ្លានពាននៃមេរោគទាំងនេះបាននៅក្នុងសួត ។ ពេលខ្លះ ចំពោះមេរោគដែលខ្លាំងៗអាចយកឈ្នះប្រព័ន្ធការពាររបស់អ្នកបាន ដោយមិនគិតថាអ្នកមានសុខភាពទូទៅល្អទាំងអស់នោះទេ ។
មេរោគដែលធ្វើអោយមានបញ្ហារលាកសួតទៅលើមនុស្សដែលមានសុខភាពល្អច្រើនតែមិនដូចគ្នានឺងជំងឺរលាកសួតទៅលើមនុស្សដែលសម្រាក់ក្នុងមន្ទីរពេទ្យនោះទេ ។ ដូចគ្នានេះដែរ មេរោគដែលអាចបង្កជំងឺលើសួតរបស់អ្នកលុះត្រាតែអ្នកស្រូបចូលនៃសារធាតុពីខាងក្រៅ ដែលវាខុសពីជម្ងឺរលាកសួតចំបង់ៗផ្សេងៗទៀត ។ អ្វីដែលដូចគ្នានោះគឺមេរោគអាចបង្កអោយមានជម្ងឺរលាកសួតបានដោយសារតែពួកគេមានប្រព័ន្ធការពារចុះខ្សោយ ។
ជំងឺរលាកសួតនៅតាមសហគមន៍
នៅពេលដែលឆ្លងជំងឺរលាកសួតពីការប៉ះពាល់មេរោគក្នុងការធ្វើការងារប្រចាំថ្ងៃរបស់អ្នកក្នុងកន្លែងរស់នោះ គេហៅថាជំងឺរលាកសួតនៅតាមសហគមន៍ ។ មេរោគទាំងនេះជាទូទៅបង្កអោយមានជំងឺរលាកសួតធន់ស្រាលដែលគ្រូពេទ្យអាចព្យាបាលដោយងាយស្រួល ។ មេរោគដែលធ្វើអោយមានជំងឺរលាកសួតនៅតាមសហគមន៍មានដូចជា៖
– បាក់តេរី៖ បាក់តេរីដែលបង្កអោយមានជំងឺរលាកសួតតាមសហគមន៍ច្រើនតែបង្កឡើងដោយ Streptococcus Pneumoniae ។ មេរោគផ្សេងៗទៀតមានដូចជា Staphylococcus Aureus, Haemophilus Influenzae និង Klebsiella Pneumonia ។ វាជាធម្មតាបង្កអោយមានជំងឺរលាកសួតតាមបាក់តេរីជាច្រើនប្រភេទក្នុងពេលតែមួយ ។
– មេរោគមានសភាពដូចជាបាក់តេរី៖ ពពួក Mycoplasma Pneumoniae គឺជាមេរោគដែលមានទំហំតូចមួយដែលជាធម្មតាបង្កអោយមានរោគសញ្ញាស្រាលជាជម្ងឺរលាកសួតផ្សេងៗទៀត ។ ជំងឺរលាកសួតតាមរយៈការធ្វើដំណើរគឺមិនចាត់ទុកថាជាជំងឺធ្ងន់ធ្ងរទេ ហើយក៏មិនចាំបាច់ត្រូវសម្រាក់ពេទ្យដែរ ។ ជំងឺរលាកសួតដែលបង្កឡើងដោយពពួក Legionella និង Chlamydia គឺជាជំងឺដែលមិនបង្កឡើងទាំងបាក់តេរី និងវីរ៉ុស ។
– វីរ៉ុស៖ ប្រភេទវីរ៉ុសមួយចំនួនដែលមានសភាពដូចៗគ្នាដែលបង្កអោយមានជំងឺផ្តាសាយ ក៏អាចបង្កអោយមានជំងឺរលាកសួតបានដែរ ។ ដូច្នេះ វីរ៉ុសដែលធ្វើអោយរលាកសួតភាគច្រើនគឺមានសភាពស្រាល និងជាវិញនៅពេលសម្រាក់ និងការផ្តល់ជាតិទឹកច្រើន ហើយជម្ងឺរលាកសួតដែលបង្កឡើងដោយវីវ៉ុសច្រើនបង្កឡើងដោយ Influenza Virus ហើយក៏ក្លាយទៅជាបញ្ហាធ្ងន់ធ្ងរ ។ ជំងឺរលាកសួតដោយសារវីរ៉ុសអាចកើតឡើងដោយសារបញ្ហាបរិដ្ឋាន ដោយសារតែមានជំងឺឆ្លងដោយបាក់តេរីហើយ មានវីរ៉ុសមកមួយទៀត ។
– ផ្សិត និងប៉ារ៉ាសិត៖ មូលហេតុដែលមិនសូវមានដែលបង្កអោយមានជំងឺរលាកសួតនៅតាមសហគមន៍ រួមមានពពួកផ្សិត ប៉ារ៉ាសិត និងមេរោគដែលបង្កអោយមានជំងឺរបេង ។ ជម្ងឺរលាកសួតដែលបង្កឡើងដោយប៉ារ៉ាសិតភាគច្រើនកើតលើមនុស្សដែលរស់នៅ ឬធ្វើដំណើរទៅប្រទេសកំពុងអភិវឌ្ឍន៍ ។
ជំងឺរលាកសួតដោយសារនៅក្នុងមន្ទីរពេទ្យ
វាគឺជាប្រភេទជំងឺមួយដែលធ្ងន់ធ្ងរ និងពិបាកក្នុងការព្យាបាល ព្រោះជំងឺរលាកសួតប្រភេទនេះកើតឡើងនៅក្នុងមន្ទីរពេទ្យ និងនៅក្នុងផ្ទះ ប៉ុន្តែចំពោះអ្នកជម្ងឺលៀងឈាម និងមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក និងការប្រើថ្នាំផ្សេងៗតាមសេរ៉ូមក៏អាចកើតជំងឺនេះបានដែរ ។
ជំងឺរលាកសួតដោយសារនៅក្នុងមន្ទីរពេទ្យពេលខ្លះបង្គឡើងដោយបាក់តេរី Streptococcus Pneumoniae និង Haemophilus Influenzae ដែលវាក៏អាចកើតឡើងនៅក្នុងសហគមន៍បានដែរ ។ ប៉ុន្តែចំនួនមេរោគដែលបង្កអោយមានជំងឺរលាកសួតដោយសារមន្ទីរមិនទាន់បញ្ឈប់នៅឡើយទេ ។ ការព្យាបាលនៅក្នុងមន្ទីរពេទ្យ បាក់តេរីប្រហែលជាឆាប់ស៊ាំនឹងថ្នាំអង់ទីបីយ៉ូទិច ដូច្នេះថ្នាំទាំងនោះមិនអាចសំលាប់បាក់តេរីដូចជា Pseudomonas Aeruginosa និង MRSA បានទេ ដែលវាហេតុធ្វើការព្យាបាលមានភាពលំបាក់ ។ ចំពោះមនុស្សដែលដកដង្ហើមដោយសារម៉ាស៊ីន ច្រើនតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ជាពិសេសងាយនឹងឆ្លងជំងឺ ។
ដូច្នេះមេរោគបង្គបញ្ហាជាច្រើន និងការស៊ាំថ្នាំសុទ្ធតែជាកត្តាបង្កអោយមានជម្ងឺរលាកសួតនៅក្នុងមន្ទីរពេទ្យ ដូច្នេះត្រូវតែមានការវិភាគទៅលើមេរោគ និងកំណត់ពីថ្នាំអង់ទីបីយ៉ូទិចដើម្បីសម្លាប់វា ។
ជំងឺរលាកសួតបង្កឡើងដោយការស្រូបមេរោគ ឬការឈ្លួក
ជំងឺរលាកសួតដោយសារឈ្លួកកើតឡើងនៅពេលដែលអ្នកដកដង្ហើមស្រូបចូលមេរោគពីខាងក្រៅទៅក្នុងសួត ។ បញ្ហានេះអាចកើតឡើងបានប្រសិនបើអ្នកក្អួតក្នុងពេលដេក ឬពេលសន្លប់ និងស្រូបអាស៊ីតរបស់ក្រពះចូលសួត ។ ការពិបាកលេបដែលកើតឡើងនៅពេលមានជំងឺដូចជា Amyotrophic Lateral Sclerosis (ALS), Parkinson’s Disease និងដាច់សរសៃឈាមខួរក្បាល អាចវិវត្តន៍ទៅជារលាកសួតដោយការឈ្លួកម្តង់ម្កាលដែរ ។
ជំងឺរលាកសួតបង្កឡើងដោយវីរ៉ុស បាក់តេរី និងផ្សិតឱកាសនិយម
ជំងឺរលាកសួតប្រភេទទាំងនេះច្រើនកើតទៅលើមនុស្សដែលមានប្រព័ន្ធការពារចុះខ្សោយ ។ មេរោគដែលមិនអាចបង្កគ្រោះថ្នាក់លើមនុស្សមានសុខភាពល្អអាចផ្តល់ភាពគ្រោះថ្នាក់លើមនុស្សដែលប្តូរសារីរាង្គ និងមនុស្សផ្ទុកមេរោគអេដស៍ និងបញ្ហាផ្សេងៗទៀតដែលបង្កអោយមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ។ ការប្រើថ្នាំសម្រាប់ទប់ស្កាត់ប្រព័ន្ធការពារដូចជា Corticosteroid ឬថ្នាំជំងឺមហារីក ក៏អាចធ្វើអោយអ្នកប្រឈមនឹងជជំងឺសួតឱកាសនិយមដែរ ។
កត្តាប្រឈមមុខ
កត្តាពាក់ព័ន្ធនឹងការកើនឡើងនៃការប្រឈមនឹងជំងឺរលាកសួតមានដូចជា៖
– អាយុ៖ ប្រសិនបើអ្នកមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ជាពិសេសប្រសិនបើអ្នកមានបញ្ហាជំងឺផ្សេងៗទៀតដែលទំនោរអោយមានជំងឺរលាក់សួត មានន័យថាអ្នកប្រឈមកាន់តែខ្លាំងនឺងជំងឺនេះហើយ ។ ចំពោះក្មេងតូចៗដែលប្រព័ន្ធភាពស៊ាំមិនទាន់លូតលាស់ពេញលេញល្អ ក៏ប្រឈមកាន់តែខ្លាំងនឹងជំងឺរលាកសួតដែរ ។
– កំពុងមានជំងឺ៖ ទាំងនេះរួមទាំងមានជំងឺដែលមានភាពចុះខ្សោយខាងប្រព័ន្ធការពារខ្លួនដូចជា ជំងឺអេដស៍ និងជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង Emphysema និងជំងឺសួតផ្សេងៗទៀត ។ អ្នកក៏ប្រឈមកាន់តែខ្លាំងប្រសិនបើប្រព័ន្ធការពាររបស់អ្នកចុះខ្សោយដោយសារការប្រើថ្នាំមហារីក ឬការប្រើថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំរយៈពេលយូរ ។
– ជក់បារី៖ ការជក់បារីគឺបំផ្លាញ់ប្រព័ន្ធការពារពីធម្មជាតិក្នុងការទប់ស្កាត់ នឹងបាក់តេរី និងវីរ៉ុសដែលបង្កអោយមានជំងឺរលាកសួតបាន ។
– មានជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD) និងប្រើថ្នាំ Corticosteroid សម្រាប់ហិតច្រើនជាង ២៤សប្តាហ៍៖ ការស្រាវជ្រាវបញ្ជាក់ថា នេះពិតជាធ្វើអោយប្រឈមកាន់តែខ្លាំងក្នុងការវិវត្តន៍ទៅរកជំងឺសួតដ៏ធ្ងន់ធ្ងរ ។
– ការប្រឈមនឹងធាតុគីមី ឬផ្សែងពុល៖ ការប្រឈមរបស់អ្នកទៅនឹងជំងឺរលាកសួតដែលមិនសូវនឹងកើតមានប្រហែលជានឹងកើនឡើងខ្ពស់ ប្រសិនបើអ្នកធ្វើការក្នុងកន្លែងកសិកម្ម ការដ្ឋាន ឬជុំវិញរោងចក្រឧស្សាហ៍កម្មគីមី ឬសត្វ ។ ការប្រឈមនឹងផ្សែងពុល ឬជាតិពុលក៏អាចធ្វើអោយមានការរលាកដល់សួតបាន ៕