ការក្រហមភ្នែកគឺជាជំងឺមួយប្រភេទដែលធ្វើអោយមានការរលាក និងក្រហមទៅលើភ្នាសខាងក្នុងរបស់ភ្នែក ជាពិសេសតំបន់សៗតែម្តង។ វីរុស, ការបង្ករោគដោយបាក់តេរី, អាឡែហ្ស៊ី ឬសារធាតុគីមីសុទ្ធតែអាចធ្វើអោយក្រហមភ្នែកបានទាំងអស់។ ពេលខ្លះ វាអាចបណ្តាលមកពីជំងឺរ៉ាំរ៉ៃមួយដែរ។ អ្វីដែលគេជួបប្រទះជាញឹកញាប់បំផុតនោះគឺ ការបង្ករោគដោយវីរុស ឬបាក់តេរី។

ទម្រង់ជំងឺឆ្លងនៃអាការៈក្រហមភ្នែងគឺមានការឆ្លងខ្លាំង។ វាងាយនឹងឆ្លងទៅមនុស្សម្នាក់ទៀតបានតាមរយៈការប៉ះពាល់ជាមួយអ្នកជំងឺ ឬរបស់ទាំងឡាយណាដែលមានការចែករំលែងប្រើប្រាស់ជាមួយអ្នកជំងឺ។ ការក្អក និងក្រដាសគឺជាវិធីសាស្ត្រមួយផ្សេងទៀតក្នុងការចម្លងដែរ។ កូនក្មេងដែលមានបញ្ហាក្រហមភ្នែកត្រូវតែសម្រាកនៅផ្ទះ ឬមិនអោយទៅរៀន មួយរយៈខ្លី។ អាការៈក្រហមភ្នែកដោយសារតែប្រតិកម្មអាឡែហ្ស៊ី ឬប៉ះពាល់នឹងសារធាតុគីមីវិញមិនអាចឆ្លងឡើយ។ ដូច្នេះក្រៅពីការឆ្លងអាចនឹងមានសញ្ញាអ្វីថែមទៀតទៅ?
ហើម, ក្រហមត្របកភ្នែក
ការបង្ករោគដែលធ្វើអោយក្រហមភ្នែកច្រើនតែចាប់ផ្តើមដំបូងគេនៅលើភ្នែកតែម្ខាង បន្ទាប់មកវានឹងរាលដាលទៅភ្នែគម្ខាងទៀតក្នុងរយៈពេលពីរបីថ្ងៃក្រោយ។ ប្រតិកម្មអាឡែហ្ស៊ីច្រើនតែធ្វើអោយភ្នែកទាំងពីរក្រហមតែម្តង។ ការហើមត្របកភ្នែកប្រហែលជាអាចកើតមាន ជាពិសេសពេលមានការបង្ករោគដោយបាក់តេរី និងអាឡែហ្ស៊ី។

ហូរទឹកភ្នែកច្រើន
ការក្រហមភ្នែកដោយសារវីរុស និងអាឡែហ្ស៊ីច្រើនតែបង្កើនការផលិតទឹកភ្នែក និងហូរទឹកភ្នែកកាន់តែច្រើន។
ហៀរខ្ទុះចេញពីភ្នែក
ការហូរទឹកភ្នែកច្រើនតែកើតមានលើអាការៈក្រហមភ្នែកដែលបណ្តាលមកពីវីរុស និងអាឡែហ្ស៊ី ប៉ុន្តែក្នុងករណីដែលហូរទឹកភ្នែកមានពណ៌បៃតងវិញនោះ វាច្រើនតែបណ្តាលមកពីបាក់តេរី។
ស្អិតត្របកភ្នែក
ពេលខ្លះ អ្នកដែលមានអាការៈក្រហមភ្នែកតែងមានបញ្ហាស្អិតត្របកភ្នែកនៅពេលភ្ញាក់ពីដេកព្រឹកឡើយ។ រឿងនេះកើតឡើងដោយសារតែការហូរខ្ទុះពីក្នុងភ្នែកពេលកំពុងដេក។

ខ្លាចពន្លឺ
ការខ្លាចពន្លឺតិចួចអាចទាក់ទងនឹងជំងឺក្រហមភ្នែកដែរ។ ប៉ុន្តែក្នុងករណីឈឺចាប់ខ្លាំង, ខ្លាចពន្លឺខ្លាំង និងប្រែប្រួលគំហើយញវិញ សុទ្ធតែជាសញ្ញាការបង្ករោគបានរាលដាលហួសប្រស្រីភ្នែកហើយ ដូច្នេះគួរតែអោយគ្រូពេទ្យពិនិត្យជាបន្ទាន់។
មានអារម្មណ៍ថាដូចមានអ្វីក្នុងភ្នែក
ពេលខ្លះការក្រហមភ្នែកអាចធ្វើអោយអ្នកយល់ថា ដូចជាមានរបស់អ្វីមួយក្នុងភ្នែក ឬខ្សាចក្នុងភ្នែកអញ្ចឹង។ ក្មេងដែលមានបញ្ហាក្រហមភ្នែកប្រហែលជាប្រាប់រោគសញ្ញារបៀបនេះ៕