សមាសភាគសំខាន់នៃ ប្រព័ន្ធតម្រងនោម នេះគឺមាន តម្រងនោម បង្ហូរនោម ប្លោកនោម និង បង្ហួរនោម។ ប្រសិនបើមានផ្នែកណាមួយ នៃប្រព័ន្ធតម្រងនោម មានការលាក ហើយ វានិងអាចជាទូទៅ និងមានការរលាកដល់ផ្លូវបង្ហួរនោមផ្សេងទៀត។ ពេលតម្រងនោមមួយ បានក្លាយទៅជារលាក សម្រាប់វេជ្ជសាស្ត្រអាចសំដៅទៅលើ pyelonephritis ។ ដូច្នេះ ការឆ្លងមេរោគទៅលើតម្រងនោម គឺជាប្រភេទមួយក្នុងចំណោម ប្រភេទជាច្រើននៃ ការឆ្លងមេរោគ ទៅលើប្រព័ន្ធតំរងនោម។ ការរលាកទាំងនោះអាចរួមមាន៖
- ការរលាកប្លោកនោមស្រួចស្រាវ (មានការឆ្លងមេរោគ ទៅលើប្លោកនោម )
- ការរលាកប្លោកនោម ជាញឹកញាប់
- ការរលាកក្រពេញប្រូស្តាត
- ការបង្ករោគទៅលើតម្រងនោម ( pyelonephritis )
- ការរលាកបង្ហួរនោម
ចំណាត់ថ្នាក់ទូទៅបន្ថែមទៀត នៃការឆ្លងមេរោគ ទៅលើប្រព័ន្ធតំរងនោម អាចមានដូចខាងក្រោមនេះ៖
- ការឆ្លងមេរោគ ទៅលើបំពង់បង្ហួរទឹកនោមផ្នែកខាងក្រោម អាចមានការពាក់ព័ន្ធនឹង បង្ហួរនោម ប្លោកនោម និង ចំពោះបុរសគឺអាចជា ក្រពេញ ប្រូស្តាត។
- ជំងឺរលាកទៅលើផ្លូវ ខាងលើ គឺសំដៅទៅលើ ការឆ្លងមេរោគនៃតម្រងនោម ៕