ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា បុរស ហាក់ដូចជាឆ្ងាយជាងស្ត្រី ក្នុងការតាមដាន ចំពោះជំងឺពុកឆ្អឹង ទោះបីជាពួកគេ ហាក់ដូចជាទទួលរង នឹងផលវិបាកមិនល្អ ពីបញ្ហានៃឆ្អឹងខ្សោយក៏ដោយ។
អ្នកស្រាវជ្រាវ បាននិយាយថា បុរសជនជាតិអាមេរិក លើសពី ២ លាននាក់ មានជំងឺពុកឆ្អឹង ហើយ ៨ ទៅ ១៣ លាននាក់ផ្សេងទៀត មានដង់ស៊ីតេឆ្អឹងទាប ដែលជាភ្នាក់ងារ បង្កឱ្យពុកឆ្អឹង។
ខណៈដែលស្ត្រីភាគច្រើន នៅក្នុងការស្រាវជ្រាវ បាននិយាយថា ពួកគេនឹងទទួលយក ការតាមដានជំងឺពុកឆ្អឹង ប្រសិនបើវាត្រូវបានគេ បង្គាប់ឱ្យមាននោះ មានតែបុរស ២៥ ភាគរយប៉ុណ្ណោះ ដែលនិយាយថា ពួកគេនឹងទទួលយក ការតាមដានដូចគ្នា។ ស្ត្រី ហាក់ដូចជាច្រើនជាងបុរស ៤ ដង ដើម្បីប្រើប្រាស់ថ្នាំ សម្រាប់ការពារជំងឺពុកឆ្អឹង ដូចជាការប្រើថ្នាំគ្រាប់កាល់ស្យូម និងថ្នាំគ្រាប់វីតាមីន D ដើម្បីពង្រឹងឆ្អឹងរបស់ពួកគេនោះ។
វេជ្ជបណ្ឌិត អ៊ីរីណា ដាសកូវ៉ា (Irina Dashkova) បាននិយាយថា យើងមានការភ្ញាក់ផ្អើល ចំពោះការខុសប្លែកគ្នាដ៏ធំ រវាងបុរស និងស្ត្រី បើមើលទៅលើ ជំងឺពុកឆ្អឹងនោះ។
ការពិត ដែលភាពរស់នៅយូរ កំពុងកើនឡើង នៅក្នុងចំនួនប្រជាជនរបស់យើង គឺជារឿងដ៏អស្ចារ្យ។ គាត់បានិយាយថា ប៉ុន្តែ យើងដឹងពីការស្រាវជ្រាវថា នៅពេលដែលបុរស ទទួលរងនូវការបាក់ឆ្អឹង អត្រានៃការស្លាប់ គឺខ្ពស់ជាងស្ត្រី ហើយផលវិបាក នៃភាពធ្ងន់ធ្ងរ និងការបាត់បង់ឯករាជ្យភាព គឺមានអត្រាខ្ពស់ចំពោះបុរស។
វេជ្ជបណ្ឌិត Dashkova បាននិយាយថា នៅក្នុងបរិស្ថានរបស់យើង អ្នកតែងតែយល់ថា ជំងឺពុកឆ្អឹង គឺជាបញ្ហារបស់មនុស្សស្រី។ ប៉ុន្តែ នេះបញ្ហាត្រូវបានផ្លាស់ប្តូរ។
ជនជាតិអាមេរិក ជាង ១០ លាននាក់ មានជំងឺពុកឆ្អឹង ហើយ ៤៣ លាននាក់ផ្សេងទៀត មានដង់ស៊ីតេឆ្អឹងទាប។ ការស្រាវជ្រាវបានបង្ហាញថា ១៣ ភាគរយនៃបុរសជនជាតិអាមេរិក ស្បែកស ដែលមានអាយុលើសពី ៥០ ឆ្នាំ នឹងមានការរបាក់ឆ្អឹង ដែលទាក់ទងទៅនឹង ជំងឺពុកឆ្អឹងយ៉ាងហោចណាស់ម្តង នៅក្នុងជីវិតរបស់ពួកគេ។
បញ្ហាសុខភាពមួយចំនួន និងថ្នាំដែលនាំឱ្យមាន ហានិភ័យនៃជំងឺពុកឆ្អឹង គឺជាបញ្ហាជាក់លាក់ចំពោះបុរស ដែលរួមមាន ថ្នាំសម្រាប់ជំងឺ មហារីកក្រពេញប្រូស្តាតមួយចំនួន។
វេជ្ជបណ្ឌិត ហ្គីសេល ហ្វូវ ឃ្លេន (Gisele Wolf-Klein) បាននិយាយថា ការស្រាវជ្រាវរបស់យើង បានបង្ហាញយ៉ាងច្បាស់ថា គ្រូពេទ្យនឹងមិនគិតអំពី ការតាមដានលើបញ្ហានេះ ចំពោះបុរសនោះទេ។ តែនៅពេលដែលបុរសវ័យចំណាស់ដួល និងបាក់ឆ្អឹងត្រគាក ដែលមនុស្សគិតថា វាអាចជាបញ្ហា ដែលយើងគួរតែធ្វើអ្វីមួយ ដើម្បីការពារពួកគេ ពីការបាក់ឆ្អឹងត្រគាកម្ខាងទៀត។
គាត់បាននិយាយថា បុរស នឹងមិនរកការតាមដាន និងធ្វើរោគវិនិច្ឆ័យ ពីជំងឺពុកឆ្អឹងនោះទេ៕