ទឹកផ្លែត្របែកខ្ចី គឺជាភេសជ្ជៈដ៏មានប្រយោជន៍បំផុតក្នុងការបំបាត់អាការៈក្អក និងផ្តាសាយ តាមរយៈការកាត់បន្ថយសំបោរ បំបាត់ការបង្ករោគនៅផ្លូវដង្ហើម បំពង់ក និងសួត ព្រមទាំងទប់ស្កាត់សកម្មភាពមេរោគ។ ផ្លែត្របែកមានវីតាមីន C និងជាតិដែកខ្ពស់បំផុត ដើម្បីប្រយុទ្ធប្រឆាំងជំងឺផ្តាសាយ និងការបង្ករោគដោយវីរុស។
ប៉ុន្តែ ចំពោះអ្នកដែលឧស្សាហ៍ក្អក និងផ្តាសាយគួរតែចៀសវាងការទទួលទានត្របែកទុំ ព្រោះវាអាចធ្វើអោយអាការៈរបស់អ្នកកាន់តែធ្ងន់ធ្ងរ។ អ្នកគួរតែចៀសវាងការទទួលទានទឹកភ្លាមៗផងដែរ ក្រោយពីញ៉ាំផ្លែត្របែករួច ព្រោះវាអាចធ្វើអោយឈឺបំពង់ក៕