ជំងឺទឹកនោមផ្អែមគឺជាជំងឺដែលស្មុគស្មាញមួយប្រភេទ ព្រោះវាមានកត្តាច្រើនណាស់ចូលគ្នាទើបធ្វើឲ្យមនុស្សម្នាក់កើតជំងឺនេះបាន។ ឧទាហរណ៍ ការធាត់ជ្រុល និងរបៀបរស់នៅបែបស៊ីដេកៗសុទ្ធតែជាកត្តាប្រឈមមុខ។ ហ្សែនក៏អាចមានឥទ្ធិពលទៅលើជំងឺនេះដែរ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
បើសិនជាអ្នកត្រូវបានគេរកឃើញថា មានជំងឺទឹកនោមផ្អែមប្រភេទទី២ នោះសាច់ញាតិដំបូងរបស់អ្នកក្នុងគ្រួសារទំនងជាមានឱកាសច្រើនកើតជំងឺនេះដែរ។ អ្នកទំនងជាងាយនឹងកើតជំងឺនេះដែរបើសិនជាឪពុកម្តាយ ឬបងប្អូនកើតជំងឺនេះរួច។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺទឹកនោមផ្អែមប្រភេទទី២ បង្កឡើងដោយហ្សែនផង និងកត្តាបរិដ្ឋានផង។ អ្នកវិទ្យាសាស្រ្តជាច្រើនបានភ្ជាប់ទំនាក់ទំនងការបំបែកហ្សែនជាច្រើនទៅនឹងកត្តាប្រឈមខ្ពស់នឹងជំងឺទឹកនោមផ្អែម។ មិនមែនមនុស្សគ្រប់គ្នាដែលមានហ្សែនបំបែកខ្លួនសុទ្ធតែកើតជំងឺទឹកនោមផ្អែមទាំងអស់ឡើយ។ ប៉ុន្តែ មានមនុស្សជាច្រើនដែលមានជំងឺតឹកនោមផ្អែមគឺមានហ្សែនមួយឬច្រើនដែលបំបែកខ្លួនបែបនេះ។
តាមការសិក្សាទៅលើកូនភ្លោះបានឲ្យដឹងថា ជំងឺទឹកនោមផ្អែមប្រភេទទី២ប្រហែលជាមានទំនាក់ទំនងនឹងហ្សែន។ ការសិក្សាទាំងនេះមានផលវិបាករបស់វាដែរដោយសារតែឥទ្ធិពលរបស់មជ្ឍដ្ឋានជុំវិញដែលប៉ះពាល់ទៅលើកត្តាប្រឈមមុខនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។ ជាទូទៅ ការបំបែកខ្លួនក្នុងហ្សែនទាំងអស់មានការចូលរួមដោយគ្រប់គ្រងលើជាតិស្ករ ដែលអាចបង្កើនការប្រឈមមុខនឹងជំងឺទឹកនោមផ្អែមប្រភេទទី២បាន។ រឿងនេះរាប់បញ្ចូលទាំងហ្សែនដែលគ្រប់គ្រង៖
- ការផលិតរបស់ជាតិស្ករ
- ការផលិត និងការសម្របសម្រួលរបស់អាំងស៊ុយលីន
- របៀបដែលជាតិស្ករក្នុងឈាមត្រូវបានទទួលស្គាល់ក្នុងរាងកាយ
ហ្សែនដែលជាប់ទាក់ទងនឹងកត្តាប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២មានដូចជា៖
- TCF7L2 ដែលវាប៉ះពាល់ទៅលើការបញ្ចេញអាំងស៊ុយលីន និងការផលិតជាតិស្ករ
- ABCC8, ដែលជួយសម្របសម្រួលដល់អាំងស៊ុយលីន
- CAPN10, ដែលមានជាប់ទាក់ទងនឹងកត្តាប្រឈមនឹងជំងឺទឹកនោមផ្អែមលើជនជាតិអាមេរិកកាត់ម៉ិចស៊ីកូ
- GLUT2, ដែលជួយដល់ការធ្វើចលនាជាតិស្ករក្នុងលំពែង
- GCGR, ជាអ័រម៉ូន Glucagon ដែលចូលរួមក្នុងការសម្របសម្រួលជាតិស្ករក្នុងឈាម។
មានតេស្តច្រើនណាស់ដែលអាចធ្វើបានដើម្បីរកមើលហ្សែនដែលបំបែកខ្លួនមួយចំនួនដែលជាប់ទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។ ទោះបីជាយ៉ាងណាក៏ដោយ ការកើនឡើងការប្រឈមដែលទាក់ទងនឹងហ្សែននេះគឺតិចតួចទេ។
កត្តាផ្សេងៗទៀតដែលត្រូវបានគេយល់ថាសុក្រិតជាង ក្នុងការធ្វើឲ្យងាយនឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី២នោះមានដូចជា៖
- សន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ (BMI)
- ប្រវត្តិគ្រួសារ
- លើសសម្ពាធឈាម
- លើសជាតិខ្លាញ់ Triglyceride និងកូឡេស្តេរ៉ុល
- មានប្រវត្តិកើតជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ៕