ភ្នំពេញ៖ នៅថ្ងៃទី 12 13 និង 14 ខែ សីហានេះ ផលិតផលទឺកដោះគោម្សៅ Similac Gain IQ បានធ្វើការរៀបចំកម្មវិធីដ៏ពិសេសមួយដែលមានឈ្មោះថា “ពិភពកុមារវៃឆ្លាត 5G” នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដើម្បីបង្ហាញពីផលិតផលថ្មី ជាមួយរូបមន្ត 5G* ថ្មីដំបូងបំផុតរបស់ខ្លួននៅកម្ពុជា និងកម្មវិធីសប្បាយៗដែលប៉ាៗម៉ាក់ៗអាចនាំកូនៗជាទីស្រលាញ់របស់ខ្លួនកម្សាន្តសប្បាយដែលភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបៗជំនួយដល់ការសិក្សាយល់ដឹងរបស់កូន និងកម្មវិធីពិសេសៗជាច្រើនទៀតផងដែរ។ កម្មវិធីទាំងមូលបានភ្ជាប់ជាមួយនូវគំនិតច្នៃប្រឌិត ដែលបង្ហាញអំពីអនាគត ដែលមានភាពជឿនលឿនសម្រាប់កុមារសម័យថ្មី។ អ្វីដែលគួរឱ្យចាប់អារម្មណ៏នោះ យើងសង្កេតឃើញមានវត្តមានអ្នកម៉ាក់សម័យថ្មី ក៏ដូចជាវត្តមានរបស់តារាល្បីៗក្នុងប្រទេសកម្ពុជាចូលរួមផងដែរ។
ផលិតផល Similac Gain IQ រូបមន្ត 5G* ថ្មីនេះ ត្រូវបានបង្កើតឡើងយ៉ាងសាកសមសម្រាប់ កុមារសម័យថ្មី ជាមួយរូបមន្តពិសេសដែលមានរួមបញ្ជូលនូវសារជាតិចិញ្ចឹមកាន់តែប្រសើរដូចជា សារធាតុហ្គេងឃ្លីអូសាយ (Gangliosides) ដែលជំនួយដល់ការអភិវឌ្ឍខួរក្បាល និងបង្កើនកម្រិត IQ របស់កុមារ និងសារធាតុ 5 HMOs ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ជាមួយនិងប្រូបាយអូទិក BB-12® សម្រាប់ជំនួយសុខភាពពោះវៀន និងប្រព័ន្ធភាពស៊ាំផងដែរ#។ មិនតែប៉ុណ្ណោះផលិតផលថ្មីនេះក៏មាននូវសារធាតុល្អ 3 ប្រភេទទៀត ដូចជា DHA លូទីន និងវីតាមីន E ធម្មជាតិ ដែលជួយដល់ការលូតលាស់ខួរក្បាល និងភ្នែករបស់កុមារផងដែរ។
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ ហ្វេសប៊ុកផេកផ្លូវការរបស់ Similac Gain Cambodia ៖ www.facebook.com/SimilacGainCambodia/ ឬ ទាក់ទងមកកាន់លេខទូរស័ព្ទ៖ 012 333 538៕