ខ្ញីគឺជារុក្ខជាតិម៉្យាងដែលត្រូវបានដាំដុះច្រើនជាងគេក្នុងតំបន់អាស៊ី។ វាជាគ្រឿងផ្សំធ្វើម្ហូបមួយប្រភេទ ដែលអាចបង្កើតជាម្ហូបជាច្រើនប្រភេទខុសៗគ្នា តែវាក៏ត្រូវបានគេរកឃើញថា ជាឱសថសម្រាប់ព្យាបាលជំងឺច្រើនប្រភេទដែរ។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ការញ៉ាំតែខ្ចីប្រហែលជាជួយដល់រឿងច្រើនចំពោះសុខភាពមនុស្សយើងដូចជា៖
វិលមុខដោយសារចលនា
ខ្ញីអាចជួយសម្រួលដល់ការវិលមុខដោយសារចលនាដូចជា វិលមុខ ក្អួត និងបែកញើសត្រជាក់បាន។ ការស្រាវជ្រាវភាគច្រើនមិនអាចបង្ហាញអំពីប្រសិទ្ធភាពអ្វីឡើយ តែថ្នាំបំបាត់ការវិលមុខដោយចលនានៅតែមានប្រសិទ្ធភាពល្អបំផុត។ ប៉ុន្តែបើសិនជាអ្នកមានបញ្ហាវិលមុខដោយសារតែជិះយានយន្ត យកល្អគយរតែព្យាយាមទំពារមឺមខ្ញីបន្តិចទៅព្រោះវាមិនបណ្តាលឲ្យខាត់បង់អ្វីឡើយ។
ចង្អោដោយសារតែចាញ់កូន ឬប្រើថ្នាំមហារីក
សារធាតុក្នុងខ្ញីឈ្មោះថា Gingerols និង Volatile Oils អាចជួយបំបាត់ការចង្អោរដោយសារចាញ់កូន ប្រើថ្នាំមហារីក ឬវះកាត់បាន។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) (មុននឹងញ៉ាំខ្ញីក្រោយពេលវះកាត់រួច ចូរពិគ្រោះជាមួយគ្រូពេទ្យ ព្រោះវាអាចរំខានដល់ការកកឈាមបាន)។
សម្ពាធឈាម និងសុខភាពបេះដូង
ការស្រាវជ្រាវបានណែនាំថា ការញ៉ាំខ្ញីអាចជាវិធីការពារពីជំងឺបេះដូងបាន ក្រៅពីនេះវាក៏មានអត្ថប្រយោជន៍បន្ថែមដែរដូចជា៖
- បញ្ចុះសម្ពាធឈាម
- បង្ការជំងឺគាំងបេះដូង
- បង្ការការកកឈាម
- បំបាត់ការក្រហាយដើមទ្រូង
- បញ្ចុះកូឡេស្តេរ៉ុល
- ពង្រឹងដល់របត់ឈាមរត់
គ្រប់គ្រងទម្ងន់ និងជាតិស្ករក្នុងឈាម
តាមការស្រាវជ្រាវ ខ្ញីប្រហែលជាមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងភាពធាត់ជ្រុលបាន។ ប៉ុន្តែ ការពិសោធន៍ភាគច្រើនគឺធ្វើទៅលើសត្វកណ្តុរប៉ុណ្ណោះ។ ខ្ញីប្រហែលជាជួយពង្រឹងដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម បន្ថយA1C អាំងស៊ុយលីន និងកម្រិតជាតិខ្លាញ់ Triglycerides លើអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។
បំបាត់ការឈឺចាប់
ខ្ញីត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលការរលាកក្នុងខ្លួនអស់រយៈពេលច្រើនឆ្នាំមកហើយ ជាពិសេសការរលាកឆ្អឹងខ្ចីក្នុងសន្លាក់តែម្តង។ តែខ្ញីក៏ប្រហែលជាជួយបំបាត់ការឈឺក្បាល ឈឺចាប់ពេលមករដូវ ឈឺសាច់ដុំ និងការឈឺចាប់ផ្សេងៗទៀត។
ទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ និងបង្ការជំងឺមហារីក
គេជឿថា អង់ទីអុកស៊ីដង់ក្នុងខ្ញីអាចជួយពង្រឹងដល់ភាពរឹងមាំរបស់ប្រព័ន្ធភាពស៊ាំ និងបន្ថយស្រ្តេសបាន។ ការស្ទីមតែខ្ញីប្រហែលជាជួយបំបាត់ការតឹងច្រមុះ និងបញ្ហាផ្លូវដង្ហើមផ្សេងៗទៀតចាប់ពីជំងឺផ្តាសាយ រហូតដល់អាឡែហ្ស៊ីនឹងបរិដ្ឋាន។ ការស្រាវជ្រាវបានបង្ហាញថា ខ្ញីប្រហែលជាជួយបង្ការជំងឺមហារីកផងរួមទាំងមហារីកលំពែង និងពោះវៀនធំ៕