ការឆ្លងមេរោគ អាចជាមូលហេតុភាគច្រើនបំផុតនៃជំងឺរលាកស្រោមសួត។ មូលហេតុមួយចំនួនផ្សេងទៀតមានដូចជា ៖
- ការឆ្លងមេរោគនៅនឹងសួតដូចជា ជំងឺរលាកសួត និងជំងឺរបេង
- ជំងឺដទៃទៀត ដូចជាជំងឺប្រតិកម្មសរីរាង្គ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺមហារីក ជំងឺថ្លើម និងកំណកឈាមក្នុងសួត
- ការរងរបួសទ្រូង
- ប្រតិកម្មជាមួយថ្នាំ។
ជំងឺរលាកស្រោមសួត ជាទូទៅ គឺធ្ងន់ធ្ងរអាស្រ័យទៅតាមជំងឺដែលបង្ក។ ប្រសិនបើអ្នកមានជំងឺរលាកស្រោមសួត អ្នកអាចនឹងត្រូវបានទទួលការព្យាបាលជំងឺដែលបង្កនោះពីមុនរួចទៅហើយ។ ទឹកដក់នៅក្នុងស្រោមសួតអាចកើតឡើងដោយគ្មានជំងឺរលាកស្រោមសួត។ ជំងឺតម្រងនោម ជំងឺខ្សោយបេះដូង និងជំងឺថ្លើម សុទ្ធតែអាចបង្កអោយមានដក់ទឹកនៅក្នុងស្រោមសួតដោយគ្មានការរលាក ឬឈឺចាប់អ្វីនោះទេ៕