នៅក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកពោះវៀនធំ ជាធម្មតាគឺគ្មានរោគសញ្ញាអ្វីទាំងអស់។
តែសញ្ញាដែលអ្នកគួរព្រួយបារម្ភ និងត្រូវយកចិត្តទុកដាក់មានដូចជា ៖

- ការផ្លាស់ប្តូរចលនានៅក្នុងពោះវៀនមានដូចជា ការទល់លាមក រាគរូស មានអារម្មណ៍ថាបត់ជើងធំអត់អស់ ចលនាពោះវៀនខ្លាំង ឈឺរន្ធគូថ ឬមានហូរឈាមតាមរន្ធគូទ
- លាមកមានឈាម ឬមានចុងខ្មៅ
- លាមកតូចៗ ហើយវែងជាសរសៃ
- មិនស្រួលពោះ ឬហើមពោះ
- អស់កម្លាំង
- បាត់បង់ចំណង់ក្នុងការទទួលទានអាហារ ឬស្រកទម្ងន់
- ឈឺអាងត្រគាក ដែលនឹងកើតឡើងនៅដំណាក់កាលក្រោយមកទៀតនៃជំងឺមហារីកនេះ៕