ដុំសាច់នៅក្នុងខួរក្បាល អាចបណ្តាលអោយមានរោគសញ្ញានានា ដោយមានសម្ពាធផ្ទាល់ជុំវិញខួរក្បាល ឬដោយសារតែការកើនឡើងនៃទឹកខួរឆ្អឹងខ្នង និងមានសម្ពាធនៅក្នុងខួរក្បាល។ ដូចនេះ រោគសញ្ញាជាច្រើនអាចនឹងមានខុសៗគ្នា។
រោគសញ្ញាមានផ្សេងៗពីគ្នាអាស្រ័យទៅលើអាយុរបស់កុមារ និងទីតាំងនៃដុំសាច់ ប៉ុន្តែ រោគសញ្ញាមួយចំនួនអាចរួមមាន ៖
- ក្អួត
- ប្រកាច់
- ស្ពឹកមុខ ខ្លួន ដៃ ឬជើង
- និយាយមិនច្បាស់
- ពិបាកឈរ ឬដើរ
- ថយចុះការទប់លំនឹង
- ឈឺក្បាល
- ចំពោះទារក ក្បាលធំលឿន។
ដោយសារតែរោគសញ្ញាអាចវិវត្តមានបន្តិចម្តងៗ ហើយអាចច្រឡំនឹងបញ្ហាដទៃទៀតដែរនោះ ជំងឺដុំសាច់នៅក្នុងខួរក្បាលអាចពិបាកនឹងធ្វើរោគវិនិច្ឆ័យណាស់។ ដូចនេះ វាតែងតែជម្រុញអោយមានការពិភាក្សាគ្នានូវរោគសញ្ញានានា ដែលអ្នកបារម្ភជាមួយនឹងគ្រូពេទ្យ៕