មន្ត្រីសុខាភិបាលអាមេរិកបាននិយាយ ថា វ៉ាក់សាំង COVID-19 ទំនងជានឹងទៅជានឹងត្រូវ ការចាក់ជារៀងរាល់ឆ្នាំដូចជាការចាក់វ៉ាក់ សាំងជំងឺផ្តាសាយដែរ។
លោក វេជ្ជ បណ្ឌិត Anthonyn Fauci បាននិយាយកាលពីថ្ងៃទី៧ ខែ កញ្ញា ថា “ក្នុងករណី ដែលមិនមានការប្រែប្រួលខុសគ្នាខ្លាំង យើង ទំនងជាកំពុងឆ្ពោះ ទៅរកផ្លូវដែលមានចង្វាក់នៃការចាក់ថ្នាំបង្ការ ស្រដៀងនឹងវ៉ាក់សាំងផ្តាសាយប្រចាំឆ្នាំ។ ការចាក់វ៉ាក់សាំង COVID-19 ទំនងជានឹងត្រូវធ្វើ ជារៀងរាល់ឆ្នាំ ដើម្បីការពារខ្លួនមនុស្សប្រឆាំង នឹងគ្រប់ ប្រភេទនៃ មេរោគប្រភេទអូមីក្រុង”។
លោក Fauci បានបន្ថែមថា អ្នកដែលមានបញ្ហាសុខភាពជាប់ខ្លួន អាចត្រូវការច្រើនជាងមួយដងក្នុងមួយឆ្នាំ។
ការចាក់វ៉ាក់សាំងទូទាំងពិភពលោកបានក្លាយជាមធ្យបាយដ៏មានប្រសិទ្ឋភាពក្នុងការប្រឆាំងការរាលដាលមេរោគកូវីដ១៩ ហើយ អនុញ្ញាត អោយប្រទេសនានាបើកសកម្មភាពសេដ្ឋកិច្ច និង មិន ធ្វើការបិទប្រទេស។
ប្រទេសកម្ពុជាយើងមានការចាក់វ៉ាក់សាំងរហូតដល់ដូសទីប្រាំសម្រាប់អ្នកខ្លះ ចំណែកមនុស្សជាច្រើនផ្សេងទៀតបានចាក់ដូសទីពីរ ដូសទីបី និង ដូសទីបួន។ មានមួយចំនួនតូចប៉ុណ្ណោះដែលមិន បានចាក់វ៉ាក់ សាំងកូវីដ១៩សោះ។
កម្ពុជាត្រូវបានចាត់ទុកជាប្រទេសដ៏ជោគជ័យមួយក្នុងការគ្រប់គ្រងការឆ្លងរាលដាលមេរោគកូវីដ១៩៕